ក្រុមគ្រួសារស្រែកយំបោកខ្លួន ក្រោយកូនប្រុសស្រី៣នាក់ស្លាប់ដោយលង់ទឹកស្រះមុខផ្ទះ

  • ក្មេងប្រុសស្រី៣នាក់ បានលង់ទឹកស្រះខាងមុខផ្ទះបណ្តាលឲស្លាប់យ៉ាងអណោចអធ័ម និង បង្ករឲមានការភ្ញាក់ផ្អើលកើតឡើង​​កាលពី​វេលា​ម៉ោង​១និង៣០នាទីរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុងភូមិសែនតេជះ ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

    ប្រភពនៅកន្លែងកើតហេតុ បានឲដឹងថា មុនដំបូងគេឃើញធុងទឹកនៅមាត់ស្រះ ហើយមានការសង្ស័យនិងទៅរាយការណ៍ ប្រាប់មេភូមិក៏មាន​ការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ ក៏នាំគ្នាមកចុះរាវក្នុងទឹកស្រះ ក៏បាន​ប្រទះឃើញ​សពក្មេងទាំង៣នាក់នេះ ស្លាប់យ៉ាងអណោចអធ័ម។

    បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានបញ្ជាក់ថា ករណីលង់ទឹកស្រះស្លាប់របស់ក្មេង៣នាក់នេះ ប្រហែលដោយសារតោងជួយគ្នា។

    សពក្មេងរងគ្រោះទាំង៣រួមមានទី១៖ ឈ្មោះ នៅ វ៉ាន់ ភេទប្រុស អាយុ០៨ឆ្នាំ, ទី២៖ ឈ្មោះ នៅ ចេកសាន ភេទប្រុស អាយុ៦ឆ្នាំ ត្រូវជា​បងប្អូន​បង្កើត​​និងទី៣៖ ឈ្មោះ ឆាង ស្រីកា ភេទស្រី អាយុ១០ឆ្នាំ ត្រូវជាបងប្អូនជីដូនមួយ មករស់នៅផ្ទះរួមជាមួយជនរងគ្រោះអាណាព្យាបាល ឪពុក​ឈ្មោះ ជ័យ នៅ អាយុ៣២ឆ្នាំ មុខរបរទាហាន៣៩៥ ម្ដាយឈ្មោះ នឿន ស្រីម៉ៅ អាយុ៣១ឆ្នាំ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង