នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០នេះ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានរៀបចំពិធីប្រគល់ពានរង្វាន់ដល់អ្នកសារព័ត៌មានដែលទទួលជ័យ លាភីក្នុងការប្រកួតប្រជែងអត្ថបទសារព័ត៌មាន លើប្រធានបទ « កម្ពុជាក្នុងបរិបទកូវីដ-១៩ ពានរង្វាន់ក្លិបអ្នកកាសែតកម្ពុជា » ក្រោមអធិបតី ភាពឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
សម្រាប់អ្នកសារព័ត៌មាន ដែលជាប់ជ័យលាភីរួមមាន ជ័យលាភីលេខ១ បានទៅលើកញ្ញាសៅ សុខអេង មកពីសារព័ត៌មាន thmeythmey.com ។ ជ័យលាភីលេខ២ បានទៅលើលោកម៉ៅ សំណាង មកពីស្ថានីយទូរទស្សន៍ PNN ។ ជ័យលាភីលេខ៣ បានទៅលើអ្នកស្រីមុំ គន្ធា មកពីវិទ្យុ ផ្កាឈូក ។ ជ័យលាភីលេខ៤ បានទៅលើអ្នកស្រីស៊ន សុខឃាង មកពីស្ថានីយទូរទស្សន៍ CNC និង ជ័យលាភីលេខ៥ បានទៅលើអ្នកស្រីអេង គឹមហុង មកពីវិទ្យុបារាំងអន្តរជាតិ ។