អភិ​បាលខេ​ត្ត​​​កំពង់ឆ្នាំង​ ក្រើន​រំ​លឹក​ដល់​​មន្ត្រី​នៅ​​​មូល​ដ្ឋាន​ត្រូវ​​​ខិត​ខំ​ដោះ​​ស្រាយ​​​បញ្ហា​ប្រ​ឈម​​និងទទួល​សំណូម​ពរ​រ​បស់​​​ពលរដ្ឋ​​​​​

  • កំពង់ឆ្នាំង ៖ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល​ខេត្តកំពង់ឆ្នាំង បាន​ក្រើន​រំលឹកដល់មន្ត្រី​គ្រប់​លំដាប់​ថ្នាក់ ឲ្យខិតខំ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ និងសំណូមពរ ​របស់ប្រជាពលរដ្ឋ​នៅមូលដ្ឋានឲ្យមានប្រសិទ្ធិភាព។ ការក្រើនរំលឹក​របស់​ឯកឧត្តម​​ដូចនេះ បានធ្វើឡើង​នៅ​ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារប្រឡង​ប្រណាំង ការអនុវត្តគោលនយោ​បាយភូមិ ឃុំមានសុវត្តិភាព កាល​ពីព្រឹកថ្ងៃទី៥ ខែ​មី​នា ឆ្នាំ២០២១ ។

    ឯកឧត្តម  បានបញ្ជាក់ថា មន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ពីទុក្ចកង្វល់ បញ្ហាប្រឈម និង សំណូម​ពរ​របស់​ប្រជា​ពលរដ្ឋឲ្យ​បានទាន់ពេលវេលាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បី ទទួលបានការជឿទុកចិត្ត និងទទួលបាននូវភាព​កក់​ក្តៅ​ដ​ល់​បងប្អូនប្រជាពល​រដ្ឋ ។

    ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ទៀតថា ជាការពិតណាស់ សន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណា្តប់ ធ្នាប់សាធារណៈ ជាកក្តាគន្លឹះ ដែលផ្តល់ភាពអនុគ្រោះដល់ដំ​ណើរការ​នៃការអភិវឌ្ឍ​ន៍សេដ្ឋកិច្ច សង្គមកិច្ច និង វិស័យផ្សេងៗទៀត ឲ្យមាន​ការ​រីក​ចម្រើន​ ស្របតាមកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយគត្តិ​បណ្ឌិត​របស់សម្តេច អគ្គមហាសេនាបតីតេជោហ៊ុន សែន ។

    គួរបញ្ជាក់ថា ខេត្តកំពង់ឆ្នាំង មានចំនួន៧០ឃុំ សង្កាត់ ចំពោះលទ្ធផលការងារប្រឡងប្រណាំង ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្តិភាពនៅក្នុងឆ្នាំ២០២០ ចំណាត់ចំណាត់ប្រភេទ១ មានចំនួន៦៤ ឃុំ សង្កាត់ កើនឡើងចំនួន៥ឃុំនិង ចំណាត់ថ្នាក់ប្រភេទ ទី២ មានចំនួន៦ឃុំ សង្កាត់ ៕ អត្ថបទ៖ សុគន្ធារី

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង