ឯកឧត្តម ឈួរ ច័ន្ទឌឿន៖ សន្តិភាព​គឺជា​មូល​ដ្ឋានគ្រឹះដ៏សំខាន់​ សម្រាប់ការអភិវឌ្ឍន៍​ប្រទេស​ជាតិ

  • ឯក​ឧត្តម ឈួរ ច័ន្ទឌឿន អភិ​បាល​ខេត្តកំពង់​ឆ្នាំង​ បានលើក​ឡើងថា សន្តិភាព​គឺជាមូលដ្ឋានគ្រឹះមួយដ៏សំខាន់បំផុតសម្រាប់ការអភិវឌ្ឍ​ន៍ប្រទេស​ជាតិ ហើយ​អំណោយ​ផលនៃ​​សន្តិ​ភាព បាន​និង​កំពុង​ផ្តល់​ឱ្យ​ប្រជា​ជន​កម្ពុជា នូវ​ជីវ​ភាព​រ​ស់​នៅ​ដ៏​សុខ​សាន្ត ប្រកប​ដោយ​សុភមង្គល​ សិទ្ធិ​​សេ​រី ភាព ​គ្រប់​​បែប​យ៉ាង និង​ភាពសប្បាយ​រីករាយ​ជួប​ជុំ​ក្រុម​គ្រួសារ​ ញាតិ​មិ​ត្ត ក្នុងឱកាសបុណ្យតូចធំទាំងអស់​ក្នុង​មាតុ​ភូមិ​កម្ពុជា ។

    ការ​លើក​ឡើង​របស់​ឯកឧត្តម ​ដូច​នេះ​បាន​ធ្វើ​ឡើង​​នៅក្នុង​​ពិធីសម្ពោធ​សមិទ្ធិផល​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា​ នៅក្នុងវត្តព្រះទ្វា​ ស្ថិត​នៅក្នុង ស្រុក​រលា​ប្អៀរ ខេត្តកំព​ង់​ឆ្នាំង កាលពីព្រឹក ថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២០។

    ឯក​ឧត្ដម បាន​បន្តថា​ ដោយ​សារ​ប្រទេស​មាន​សន្តិភាពបាន​​អោយ​វិស័យ​ពុទ្ធចក្រ និង​អាណា​ចក្រ​បានដើរទន្ទឹម​គ្នា ។ ហើយ​ការ​កសាង​នូវ​ហេដ្ឋា​ រចនាសម្ព័ន្ធ ក្នុង​ទី​វត្ត​អារាម​ ក៏​ជា​ផ្នែកមួយដែលរួម​ចំណែក​​ទាក់​ទាញ​កំណើនអ្នកទេសចរណ៍ជាតិ អន្តរជាតិចូល​មក​ទស្សនា​ផង​ដែរ ។​

    ជាមួយគ្នានោះ ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​​កោត​សរសើរ ​ចំពោះ​មន្ត្រី​អាជ្ញាធរដែនដី ព្រះ​សង្ឃ គណ​:​កម្មការ ​អាចារ្យវត្ត និង​ប្រជា​ពល​រដ្ឋ​ក្នុង មូលដ្ឋានដែល​បានរួ​បរួម​សាមគ្គីគ្នា​ កសាង​បាន​នូវ​សមិទ្ធិ​ផល​ទាំងអស់នេះ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង