សមាគម​​​សម្ព័ន្ធយុ​វ​ជ​​​ន​​​មុ​ស្លិ​​​​ម​កម្ពុជា​​​​​ខេត្ត​​​កំពង់ឆ្នាំង​ ផ្តល់​​ម៉ាស​​​និង​​​ផ្ទាំង​​​បដា​​ផ្សព្វផ្សាយ​​​​​​ពី​​​​​វិ​ធា​​នការពា​​រកូវីដ-១៩​​ ជូនវិហារ​​ឥស្លាម ​​​និងវត្ត​​​​​ ក្នុងខេ​​ត្ត​​​​កំ​​​ព​​ង់​​​​ឆ្នាំង​

  • កំពង់ឆ្នាំង៖ ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកំពង់ឆ្នាំង ចុះចែកម៉ាស និងផ្ទាំង បដាផ្សព្វផ្សាយស្តីពីការការពារកូវីដ-១៩ជូនដល់គណៈកម្មការគ្រប់គ្រងវិហារឥស្លាមចំនួន៤ភូមិ រួមមានភូមិប្អេរ ភូមិចុងកោះ ភូមិកំពង់បឹង និងភូមិឆ្នុកទ្រូ និងជូនគណៈកម្មការវត្តអណ្តូងឬស្សី ក្នុងខេត្តកំពង់ឆ្នាំង។

    ឆ្លៀតនៅក្នុងឱកាសនៃការចុះចែកម៉ាសនោះ ឯកឧត្តម សាន់ យូ ក៏បានផ្តាំផ្ញើដល់គណៈគ្រប់គ្រងវិហារ និងវត្តត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពក្នុងអំឡុងពេលដែលកើតមានជំងឺកូវីដ-១៩ ដោយអនុវត្តវិធានការ៣ការពារ និង៣កុំជាមូលដ្ឋាន និងផ្សព្វផ្សាយក្នុងសហគមន៍។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង