ឱសថក្លែងក្លាយ អន់គុណភាព និងផលិតផលក្លែងក្លាយខុសច្បាប់ ចំនួនជាង ១៣០តោន ដែលកម្លាំងសមត្ថកិច្ចចម្រុះ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានបង្ក្រាប និងរឹបអូសរក្សាទុក នាពេលកន្លងមក ត្រូវបានកម្ទេចចោល នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ នៅទីលានចោលសំរាមដង្កោ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ការកម្ទេចចោលឱសថក្លែងក្លាយ អន់គុណភាព និងផលិតផលក្លែងក្លាយខុសច្បាប់ទាំងនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម សាស្ត្រាចារ្យបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមានការអញ្ជើញចូលរួមពី សំណាក់ថ្នាក់ដឹកនាំ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ អជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ និងមន្ត្រីរាជការជាច្រើនរូបទៀត។

ការកម្ទេចចោលឱសថក្លែងក្លាយ អន់គុណភាព និងផលិតផលក្លែងក្លាយខុសច្បាប់ទាំងនេះ ត្រូវបានអនុវត្តន៍តាមការ បង្គាប់របស់តុលាការឱ្យធ្វើការកម្ទេចចោល៕

រូបភាព៖AKP










