នគរ​បាល​ខេត្ត​កំពង់​ឆ្នាំង ប្តេជា្ញ​បង្កើន​ការ​​យក​​ចិត្ត​​ទុក​​ដាក់​​បង្រ្កាប​បទល្មើស​​គ្រឿង​ញៀន​ខុសច្បាប់​

  • កំពង់ឆ្នាំង៖ ការិយាល័យប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ​ប្រចាំខែវិច្ឆិកា និង លើកទិសដៅស​ម្រាប់អនុវត្តបន្ត ក្នុងគោ​លបំណង ប្រយុទ្ធ​ប្រឆាំង​ករណី​គ្រឿងញៀនខុសច្បាប់ ដើម្បីឆ្លើយត​បនឹងផែនការ របស់លោកឧត្តមសេនីយ៍ស្នងការ ក្នុង​តួនា​ទី​និង​ភារ:កិច្ច​ជា​អ្នក​ទទួល​ខុស​ត្រូវ ។

     

    កិច្ចប្រជុំនេះដឹកនាំដោយលោកវរ:សេនីយ៍ឯក ហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ទទួល​ផែន​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ។ ដោយលោកបានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចជំនាញទាំងអស់ ដែល​​បាន​​ខិតខំ​បំ​ពេញ​ភារកិច្ច​បង្ក្រាបបទល្មើសគ្រឿងញៀន នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបានជាបន្តបន្ទាប់ដោយបានធ្វើការឃាត់​ខ្លួនជន​សង្ស័​យ​​​និងដកហូតវត្ថុតាងថ្នាំ​ញៀន កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ​ជាច្រើនករណីផងដែរ ​៕​

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង