បង្រ្កាប​​ទី​​តាំង​​ល្បែង​ភ្នាល់​តាម​អន​ឡាញ​ជល់​មាន់​និង​ប្រដាល់​ Live​ តាម​ទូរទស្សន៍​កណ្តាល​ក្រុង​ព្រះ​វិហារ​ ដក​ហូតវត្ថុ​តាង​មួយ​ចំនួន​ ខណៈ​​ក្រុម​អ្នក​​ញៀន​ល្បែ​ងរ​ត់ចោ​ល​ស្បែកជើង

  • លោកវុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារនៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តចុះបង្រ្កាបករណីល្បែងភ្នាល់តាមអនឡាញ ជល់មាន់ និង ប្រដាល់ Live តាមទូរទស្សន៍ ស្ថិតនៅចំណុចភូមិនំបញ្ចុក ហៅភូមិថ្មី សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

    ក្នុងនោះកម្លាំងបានឃាត់ខ្លួនមនុស្សបានចំនួន១០នាក់និង ចំនួនប្រហែល ៥០នាក់ទៀត បានរត់គេចខ្លួន បន្សល់ទុកតែស្បែកជើង ព្រមទាំងដកហូតវត្ថុតាងរថយន្ត៣គ្រឿង និង ម៉ូតូចំនួន៣០គ្រឿងផងដែរ ។

    ចំពោះវត្ថុតាង និង អ្នកដែលពាក់ព័ន្ធ ត្រូវបញ្ជូនទៅកាសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង