តើ​ការ​ចូល​រួម​ថែ​រក្សា​សន្តិភាព​ផ្ទៃក្នុង​ ក្នុង​តំបន់​និង​លើ​ពិភព​លោក​ផ្ដល់​អត្ថ​ប្រយោជន៍​ដូច​ម្តេច​ខ្លះ​ដល់​កម្ពុជា ​?

  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមិនចូលរួមជាមួយយន្តការណាដែលប្រឆាំងប្រទេសណាមួយនោះឡើយ។ កម្ពុជាចូលរួមតែជាមួយយន្តការណា ដែលផ្តល់ផលប្រយោជន៍ដោយគ្រប់ភាគី ដើម្បីជំរុញសេដ្ឋកិច្ច និងការអភិវឌ្ឍ។

    ក្នុងឱកាសអញ្ជើញជាអធិបតី «ខួប ២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក» នៅព្រឹកថ្ងៃចន្ទទី១៤ ខែតុលា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជា ត្រូវការសន្តិភាពជាចាំបាច់ក្នុងការអភិវឌ្ឍ ពោលគឺសន្តិភាពផ្ទៃក្នុងប្រទេសផង ក្នុងតំបន់ផង ព្រមទាំងសន្តិភាពនៅទូទាំងពិភពលោកផងដើម្បីធានាបាននូវនិរន្តរភាពនៃការអភិវឌ្ឍរបស់ខ្លួន។

    ជាក់ស្ដែង សម្តេចធិបតី បានលើកឡើងនូវទឡ្ហីករណ៍ថា សង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន បានពន្យារពេលការដឹកជញ្ជូន បង្កើនថ្លៃដឹកខ្ពស់ និងបង្ខំឱ្យកម្ពុជាត្រូវដំឡើងថ្លៃទំនិញដើម្បីទប់ទល់ជាមួយនឹងការចំណាយ ដែលវាជាការបង្កផលលំបាក និងជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងមកលើការនាំចេញរបស់កម្ពុជា៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង