គម្រោងក្រពើភ្នំ cambodian crocodile conservation program បានចេញផ្សាយព័ត៌ មានផ្លូវការបស់ខ្លួននៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នេះថា មន្រ្តីគម្រោងអភិរក្សក្រពើកម្ពុជា នៃរដ្ឋបាលព្រៃឈើ និងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI) បានរកឃើញសំបុកក្រ ពើភ្នំ ឬក្រពើត្រី ចំនួន១សំបុក ដែលមានពងសរុបចំនួន២២ នៅតំបន់អភិរក្សសត្វក្រពើបឹង វាលវែង ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ពងក្រពើ ត្រូវបានក្រុមអភិរក្សក្រពើកម្ពុជាបានបំលាស់ទីយកទៅរក្សាទុកក្នុងសំបុក សិប្បនិម្មិត ដើម្បីបង្ការការខូចខាតដោយទឹកជំនន់ និងការបំផ្លាញពីសត្វផ្សេងៗព្រមទាំងការ ពារយ៉ាងម៉ត់ចត់ពីសំណាក់អ្នកការពារក្រពើ នៅក្នុងសហគមន៍រហូតដល់ពេលវាញាស់។
កាលពីខែមេសាកន្លងទៅនេះ ក្រុមល្បាតក្រពើរបស់យើង ក៏បានរកឃើញសំបុកក្រពើចំនួន មួយផ្សេងទៀតដែរ នៅតំបន់លែងក្រពើឆាយរាប ស្រុកស្រែអំបិល ខេត្តកោះកុង។ តែគួរសោកស្តាយ ដោយពងរបស់វាសុទ្ធតែជាពងមិនអាចបង្កកំណើតបាន។ ចាប់ តាំងពីឆ្នាំ២០១៨ រហូតដល់ ឆ្នាំ២០២០នេះ យើងតែងតែបានរកឃើញសំបុកក្រពើចំនួន១ ជារៀងរាល់ឆ្នាំ នៅតំបន់លែងក្រពើនេះ ដែលពុំធ្លាប់មានកាលពីមុន។ នេះជាសញ្ញាវិជ្ជមាន មួយនៃកម្មវិធីលែង ក្រពើរបស់គម្រោងអភិរក្សក្រពើកម្ពុជា។
គួររម្លឹកថា ក្រពើភ្នំ ឬក្រពើត្រី ជាប្រភេទក្រពើដែលងាយរងគ្រោះ ហើយត្រូវបាន គេដាក់ក្នុងបញ្ជីក្រហម IUCN ថា ជាក្រពើដែលងាយរងគ្រោះ និងជិតផុតពូជលើលោក៕


ប្រភព៖ akp










