កុមារ​ម្នាក់​ដុត​ផាវ​បោះ​ចូល​ក្នុង​ធុងសាំង ​បណ្ដាល​ឲ្យ​ធុងសាំង​ផ្ទុះ​បុក​ត្រូវ​គ្រាប់ភ្នែក​ស្លាប់​ នៅ​ស្រុក​ស្អាង​

  • កុមា​រា​អាយុ​៨​ឆ្នាំ​ម្នាក់​ ទិញ​ផាវ​យក​មក​ដុត​លេង​បោះ​ចូល​ក្នុង​ធុងសាំង​ បណ្ដាល​ឲ្យ​ធុងសាំង​ផ្ទុះ​ប៉ើង​បុក​ត្រូវ​គ្រាប់ភ្នែក​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ ។​ ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក​ ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០២០​ ស្ថិត​ក្នុងភូមិ​ពោធិ៍​ក្រោម​ ឃុំ​ត្រើយ​ស្លា​ ស្រុក​ស្អាង​ ខេត្តកណ្ដាល​ ។​

    ​មន្ត្រី​នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា​ កុមា​រា​រង​គ្រោះ​ដែល​ត្រូវ​របួស​បែក​គ្រាប់ភ្នែក​ រហូត​ស្លាប់​ភ្លាមៗ​ឈ្មោះ​ ផា​ន់​ណា​ ដា​រ៉ូ​ មាន​ទីលំនៅ​ភូមិ​ពោធិ៍​ក្រោម​ ឃុំ​ត្រើយ​ស្លា​ ស្រុក​ស្អាង​ ខេត្តកណ្ដាល​ ។​

    ប្រភព​ដដែល​បន្ត​ថា​ តាម​ការ​សាកសួរ​បំភ្លឺ​ និង​ពិនិត្យ​វិភាគ​ទីកន្លែង​កើតហេតុ​ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​ ជន​រង​គ្រោះ​បាន​ទិញ​ផាវ​ ដែល​មាន​សញ្ញា​ POP​ (​ផា​វក​ន្ទឹ​ម​)​ ដុត​ទម្លាក់​ចូល​ក្នុង​ធុងសាំង​ ដោយ​ធុងសាំង​មាន​ជាតិ​ប្រេងសាំង​ និង​រុន​មូល​តូច​ ដែល​នាំ​ឲ្យ​មាន​ចំហេះ​ខ្លាំង​ ក៏​ផ្ទុះ​ទម្លាយ​បុក​ធាក់​សន្ទះ​ខាងលើ​ចេញ​ បណ្តាល​ឲ្យ​ត្រូវ​ចំ​មុខ​ និង​គ្រាប់ភ្នែក​កុមា​រា​រង​គ្រោះ​ស្លាប់​តែ​ម្តង​ ៕

    ​សាកសព​កុមា​រា​រង​គ្រោះ​ ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង