កំពង់ឆ្នាំង៖ ការងារជីកប្រឡាយរងអូរដូនពៅ មានទីតាំងស្ថិតនៅក្នុងឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង គិតមកទល់ពេលនេះ សម្រេចបានប្រមាណ៧០ភាគរយហើយ។ នេះបើតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០២ ខែមិថុនានេះ ។
ក្រសួងធនធានទឹក និងឧតុនិយម បានអោយដឹងថា ការងារសង់សាងដែលសម្រេចបាន ៧០ភាគរយនោះ រួមមាន ជីកប្រឡាយរងអូរដូនពៅ ប្រវែង ៤៣០០ម៉ែត្រ សាងសង់សំណង់បង្ហៀរលើប្រឡាយរងប្រវែង ៤១ម៉ែត្រ សាងសង់សំណង់ទ្វារទឹកលើប្រឡាយរង(ទ្វារ២)ចំនួន ០១កន្លែងសាងសង់សំណង់លូយកទឹកលើភ្លឺប្រឡាយរង (Ø១00ស.ម) ចំនួន ០៥កន្លែង សាងសង់សំណង់ស្ទាក់ទឹកលើប្រឡាយរង (ទ្វារ២) ចំនួន ០៥កន្លែង និងសាងសង់សំណង់លូដោះទឹកលើភ្លឺប្រឡាយរង ចំនួន ០៣កន្លែង ។
គួរបញ្ជាក់ថា ប្រឡាយរងអូរដូនពៅ មានតួនាទីស្ទាក់ទឹកស្ទឹងអូរជៀប ដែលជាប្រភពហូរជាប់ទាំងប្រាំងនិងវស្សា ឲ្យហូរចូលតាមប្រឡាយរងនេះ មកធ្វើការស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្ម ដំណាំស្រូវវស្សាចំនួន ៦៧០ហិកតា ដំណាំស្រូវប្រាំងចំនួន ១៥៨ហិកតា និងដំណាំរួមផ្សំផ្សេងៗ របស់ប្រជាពលរដ្ឋ ចំនួន០៥ភូមិ ក្នុងឃុំជ្រៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ៕












