សម្តេច ហ៊ុន សែន៖កម្ពុជា​បាន​ត្រៀម​ថវិកា​ប្រមាណ​ ៨០០ទៅ ២​០០០​លាន​ដុល្លារ​ ​ដើម្បី​ទប់​ស្កាត់​ជំងឺ​ឆ្លង​កូវីឌ​-​១៩​

  • នៅក្នុងឱកាសអញ្ជើញជាអធិបតី​ដ៏ខ្ពង់ខ្ពស់​ប្រគល់សញ្ញាប័​​ត្រ​ជូននិស្សិតនៃវិទ្យាស្ថានវ៉ាន់ដា ចំនួន៣,៤៥៨នាក់ នៅកោះពេជ្រ ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២០ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជា​បាន​ត្រៀម​ថវិកា​ប​ម្រុងប្រមាណពី ៨០០ ទៅ ២,០០០លានដុល្លារអាមេរិក សម្រាប់ទុកដោះស្រាយ និងទប់ស្កាត់​ការរីករាល​ដាល​នៃ​ជំងឺ​កូវី​ឌ​-​១៩​ នៅក្នុងប្រទេសកម្ពុជា។

     

    ទន្ទឹមនឹងនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសុំឲ្យបងប្អូនប្រជាពលរដ្ឋកុំមានការភ័យខ្លាចជ្រុល​ខ្លាំងពេក​រហូតដល់​បាត់​បង់​​ស្មារតីម្ចាស់ការខ្លួនឯងដោយសារជឿទៅលើការបំពុលព័ត៌មានមិនពិតពីក្រុមជនអគតិមួយចំនួន។ បងប្អូន​ត្រូវមាន​សេចក្តី​ក្លា​ហាន និងមានការពិចារណាអោយបានល្អិតល្អន់ត្រឹមត្រូវក្នុងការដោះស្រាយបញ្ហានានារួមទាំងបញ្ហាជំងឺឆ្លងកូវីឌ-១៩ នេះ​ផងដែរ។

    សម្តេចតេជោនាយករដ្ឋមន្រ្តី បានណែនាំដល់ប្រជាពលរដ្ឋ ប្រសិនបើបងប្អូន​មានអាការៈ​សុខភាព​ខុសពីប្រក្រតី​ដូចជាអាការៈ​ក្តៅខ្លួនខ្លាំងជាប្រចាំ ឬមានក្អកខ្លាំងជាប្រចាំ សូមទៅជួបពិភាក្សាពិនិត្យសុខភាពជាមួយគ្រូពេទ្យជំនាញ មិនត្រូវលាក់ទុកទេ។ ក្នុង​កាលៈ​ទេសៈនេះ ប្រជាពលរដ្ឋត្រូវតែសហការអោយបានល្អជាមួយមន្ទីរពេទ្យដែលកំពុងរង់ចាំបម្រើបងប្អូន។ដើម្បីចៀស​វាង​ការឆ្លងជំងឺផ្សេងៗរួមទាំងជំងឺកូរីឌ-១៩ បងប្អូនត្រូវតែមានអនាម័យរស់នៅល្អទាំងសម្រាប់ខ្លួនឯង និងសម្រាប់​ក្រុម​គ្រួសារ​។ ​ទម្លាប់ធ្វើអនាម័យជាប្រចាំបែបនេះ នឹងធ្វើអោយប្រទេសយើងក្លាយទៅជាប្រទេសដែលមានប្រជាពលរដ្ឋមានអនាម័យ​គ្រប់ៗ​​គ្នាមិនខាន៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង