អនុ​ប្រធាន​មន្ទីរ​ព័ត៌​មាន​ខេត្ត​កំ​ពង់​ឆ្នាំង​ ជម្រុញ​ឱ្យ​ការិយា​ល័យ​ទូរ​ទស្សន៍​ បង្កើន​ការផ្សព្វ​​ផ្សាយ​ឱ្យ​បាន​ទូលំ​ទូលាយ​ប្រកប​ដោយ​គុណភាព​និង​ប្រសិទ្ធភាព​

  • កំពង់ឆ្នាំង ៖ អនុប្រធានមន្ទីរព័ត៌មានខេត្តំពង់ឆ្នាំង លោកហឹង ចូច នាថ្ងៃនេះ បានជំរុញដល់ការិយាល័យជំនាញទូរទស្សន៍ ដែលជាប្រព័ន្ធផ្សព្វផ្សាយ របស់មន្ទីរព័តមានខេត្តកំពង់ឆ្នាំង បង្កើនកិច្ចការងារផ្សព្វផ្សាយរបស់ខ្លួនឱ្យបានទូលំទូលាយ ដោយធានាបាននូវប្រសិទ្ធភាព និង គុណភាព សមស្របនឹងការរីកចម្រើន នៃសម័យនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ។

    ការលើកឡើងរបស់លោកអនុប្រធានមន្ទីរព័ត៌មានខេត្តំពង់ឆ្នាំង បានធ្វើឡើងនៅក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីការិយាល័យទូរទស្សន៍ កាលពីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ ។

    លោកអនុប្រធានមន្ទីរបានបញ្ជាក់ទៀតថា ប្រព័ន្ធផ្សព្វផ្សាយជាតិនៅថ្នាក់ក្រោមជាតិ ពិតជាមានសារសំខាន់សម្រាប់មូលដ្ឋានរបស់យើង ក្នុងការផ្សព្វផ្សាយទៅជូនមហាជន សម្រាប់ទស្សនាអំពីកិច្ចអភិវឌ្ឍន៍នានា និង ផ្តល់នូវព័ត៌មានពិត ប្រកបដោយជំនឿនិងទុកចិត្តបាន ។ ហើយដើម្បីឆ្លើយតប ឱ្យការផ្សព្វផ្សាយនេះមានប្រសិទ្ធភាព និងគុណភាព ប្រកបដោយជំនាញ វិជ្ជាជីវៈនោះ មន្រ្តីជំនាញ ត្រូវតែធានាឱ្យបាននូវធនធានមួយបានល្អប្រសើរ ទាំងជំនាញបច្ចេកទេស ការតែងនិពន្ធអត្ថបទ និងបច្ចេកវិទ្យាឌីជីថល ។


    លោក ហឹង ចូច បានបញ្ជាក់ទៀតថា កន្លងមកនេះការិយាល័យទូរទស្សន៍បានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយនូវព័ត៌មាននៅគ្រប់មូលដ្ឋាន ជាច្រើននៅក្នុងខេត្តកំពង់ឆ្នាំង និង បានផ្សាយនូវរាល់ព្រឹត្តិការណ៍សំខាន់ៗរបស់ជាតិ ចេញពីខេត្តកំពង់ឆ្នាំង ។ ប៉ុន្តែដើម្បីធានាបាននូវលំហូរព័ត៌មានឱ្យកាន់តែទូលំទូលាយថែមទៀត ការិយាល័យត្រូវរៀបចំការផ្សាយព័ត៌មានឱ្យបានគ្រប់ទម្រង់ ដើម្បីឱ្យមហាជន មានភាពងាយស្រួលក្នុងការចូលមកទស្សនា មកលើប្រព័ន្ធផ្សព្វផ្សាយ របស់ការិយាល័យទូរទស្សន៍ នៃមន្ទីរព័ត៌មាន ខេត្តកំពង់ឆ្នាំង ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង