ក្រសួង​អភិវឌ្ឍន៍​ជន​បទ​បាន​ចាប់​ផ្តើម​ស្ថាប​នា​ផ្លូវ​​ក្រាល​កៅ​​ស៊ូ​​និ​ង​បេ​តុង​ប្រវែង​ជាង​១២​គីឡូ​ម៉ែត្រ ​នៅ​ក្នុង​​ស្រុក​រលា​ប្អៀរ​​​​

  • កំពង់ឆ្នាំង ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បានចាប់ផ្តើមស្ថាបនាផ្លូវក្រាលកៅស៊ូ និងបេតុងប្រវែងជាង១២គីឡូម៉ែត្រ នៅក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ពិធីបើកការដ្ឋានស្ថាបផ្លូវនេះ ធ្វើឡើងនាព្រឹកថ្ងៃទី៧ ខែមិថុនា. ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង។

    ថ្លែងទៅកាន់ប្រជាពលរដ្ឋ ក្នុងពិធីបើកការដ្ឋាន នាពេលនោះ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានគូសបញ្ជាក់ថា ផ្លូវនេះជាចំណងដៃថ្មីបន្ថែមទៀត ដែលរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់ជូន ក្នុងចំណោមសមិទ្ធផលជាច្រើនទៀត នៅក្នុងខេត្តកំពង់ឆ្នាំង ដើម្បីបន្តរក្សានិរន្តរភាពសេដ្ឋកិច្ចជនបទ ។

    ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីសារសំខាន់ នៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ដឹកជញ្ជូន ដែលជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់ផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗក្នុងតំបន់ ជាមូលដ្ឋានគ្រឹះ ជម្រុញកំណើនប្រាកចំណូលរបស់ប្រជាពលរដ្ឋនៅជនបទ ។

    សូមបញ្ជាក់ថាផ្លូវដែលបើកការដ្ឋានស្ថាបនានេះមានប្រវែងសរុប១២ ៣៣០ ម៉ែត្រ ទទឹង៨ម៉ែត្រក្នុងនោះកំណាត់ផ្លូវក្រាលកៅស៊ូ២ជាន់ DBSTប្រវែង ១០ ០២៦ម៉ែត្រ និងប្រវែង២ ០០៧ ម៉ែត្រជាប្រភេទផ្លូវក្រាលបេតុង។ ដោយត្រូវដាក់លូប្រអប់២ កន្លែង លូមូលកាត់ទទឹងផ្លូ២៣កន្លែងលូមូលកាត់ផ្លូវបំបែក ២០កន្លែង បំពាក់ស្លាកសញ្ញាសុវត្តិភាព ស្លាកសញ្ញាចរាចរណ៍ តាមបណ្តោយផ្លូវចំនួន៨៧កន្លែង គំនូសតាមអក្សផ្លូវនិងគំនូសសម្រាប់ថ្មើជើងឆ្លងកាត់ ចំនួន៣ កន្លែង ។ ក្រោមជំនួយហិរញ្ញប្បទានសហប្រតិបត្តិការ នៃគម្រោងពង្រឹងសមត្ថភាព ផលិតភាពជនបទ ដែលហៅកាត់ថា NRRPCP ដែលគាំទ្រដោយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធ អាស៊ី ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង