កំពង់ឆ្នាំង ៖ កម្លាំងសមត្ថកិច្ចចម្រុះ ខេត្តកំពង់ឆ្នាំង បាននឹងកំពុងបង្កើនការយកចិត្តទុកដាក់ ចុះបង្ក្រាបបទល្មើសនេសាទ នៅក្នុងរដូវបិទនេសាទ ដែលជារដូវត្រីពងកូន នៅតាមភូមិសាស្ត្រនានា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ កម្លាំងចម្រុះចំនួន២៨នាក់ មធ្យោបាយកាណូត៦គ្រឿង បានចុះទៅកាន់ចំណុចកោះក្អែ កោះតាម៉ូវ ក្នុងឃុំកំពង់ព្រះ
គគីរ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង និង បានប្រទះឃើញបទល្មើសរបាំងសាច់អួន ចំនួន៣កន្លែង ប្រវែង៣០០ម៉ែត្រ ។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ននិង នេសាទ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្រោយពីបានប្រះឃើញរបាំងសាច់អួនទាំង៣កន្លែងនេះ កម្លាំងចម្រុះបានសម្រេចធ្វើការរុះរើ និង បំផ្លាញចោលនៅនឹងកន្លែងតែម្តង។ ក្នុងនោះមានសាច់អួនប្រវែង៣០០ម៉ែត្រ លូសាច់អួនចំនួន៥គ្រឿង បង្គោលចំនួន៣០០ដើម និង បានចាក់លែងត្រីចម្រុះចំនួន៥គីឡូក្រាម ចូលទៅក្នុងដែនទឹកធម្មជាតិវិញ ៕











