ភ្ញៀវ​ទេសចរ​ជាង​មួយ​ម៉ឺន​នាក់​មកលេងនៅតាមរមណីយដ្ឋាន​ធម្មជាតិនា​នា ក្នុង​ខេត្ត​​កំពង់ឆ្នាំង ​​នាថ្ងៃ​ឈប់​សម្រាក​ចុង​សប្តាហ៍នេះ

  • កំពង់ឆ្នាំង ៖ ក្រោយពីអាជ្ញាធរសម្រេចបើកឲ្យដំណើរការឡើងវិញ ចំពោះរមណីយដ្ឋានធម្មជាតិនានា ក្នុងខេត្តកំពង់ឆ្នាំង គេសង្កេតឃើញមានភ្ញៀវទេសចរជាច្រើន ទាំងក្នុងខេត្តនិងមកពីក្រៅខេត្តបាននាំគ្នាមកលេង ក្នុងនោះរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ថ្មក្រាល ស្ថិតក្នុងឃុំជៀប ស្រុកទឹកផុស មានភ្ញៀវទេសចរមកលេងច្រើនជាងគេ ។

    លោកសេង សាលី ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្រោយពីបើកឲ្យដំណើរការឡើងវិញ ចំពោះរមណីយដ្ឋានធម្មជាតិ នៅក្នុងខេត្តកំពង់ឆ្នាំង មានភ្ញៀវទេសចរ មកលេងច្រើនមានទាំងភ្ញៀវក្នុងខេត្ត និង មកពីក្រៅខេត្ត ប៉ុន្តែសម្រាប់ភ្ញៀវបរទេសមិនមាននោះទេ ។

    លោកប្រធានមន្ទីរបានឲ្យដឹងថា ក្រោយពីបើកឲ្យដំណើរការឡើងវិញ នៅថ្ងៃឈប់សម្រាកចុងសប្តាហ៍កន្លងទៅនេះ មានភ្ញៀវទេសមកលេងនៅតាមរមណីដ្ឋាននានាក្នុងខេត្តកំពង់ឆ្នាំង ចំនួន១៣ ៥០៤នាក់ ។ ក្នុងនោះរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ថ្មក្រាល មានភ្ញៀវទេសចរ មកលេងច្រើនជាងគេ ។លោកសេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅតាមតំបន់ទេសចរណ៍និមួយៗ រៀបចំបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងទេសចរណ៍ និង ក្រសួងសុខាភិបាល។ លោកប្រធានមន្ទីរក៏បានអំពាវនាវផងដែរ ដល់ភ្ញៀវទេសចរណ៍ ដែលមកលេងកំសាន្តនៅតាមតំបន់ទេសចរណ៍នានាក្នុងខេត្តកំពង់ឆ្នាំង ត្រូវចូលរួមអនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិេសសគឺ៣កុំនិង៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង