កំពង់ឆ្នាំង ៖ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទកំពង់ឆ្នាំង បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង សហការជាមួយសង្កាត់រដ្ឋបាលជលផលកំពង់លែង និង សហគមន៍នេសាទ បានចុះល្បាត និងបង្រ្កាបបទល្មើសជលផល នៅចំណុចវាលភក់ ក្នុងភូមិសាស្រ្ត ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយប្រើប្រាស់ កម្លាំងសរុបចំនួន១៣នាក់ មធ្យោបាយកាណូតស្មាច់ចំនួន០៣គ្រឿង។

ក្នុងប្រតិបត្តិការណ៍នេះ កម្លាំងជលផល បានសម្រេច រុះរើរបាំងសាច់អួន១ករណីស្មើនិង០៧កន្លែង ប្រវែង៧០០ម៉ែត្រ លូសាច់អួនចំនួន១៤មាត់ បង្គោលចំនួន៣០០ដើម និងចាក់លែងកូនត្រីចម្រុះ
៥០គីឡូក្រាម ទៅក្នុងទឹកធម្មជាតិវិញ ។

