កំពង់ឆ្នាំង ៖ សួនបាញ់ទឹកតាមចង្វាក់ភ្លេងថ្មីមួយដែលទើបនឹងស្ថាបនារួចរាល់ជាស្ថាពរ ត្រូវបានរដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ នេះ ។

រដ្ឋបាលខេត្តខេត្តកំពង់ឆ្នាំង បានប្រសិទ្ធិនាមសួនច្បារថ្មីនេះថា « សួនច្បារឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន » ។ សួនបាញ់ទឹកតាមចង្វាក់ភ្លេងនេះ សាងសង់នៅក្នុងបរិវេណសួនកុមារខេត្ត ដែលមានទីតាំងនៅខាងមុខសាលាខេត្តកំពង់ឆ្នាំងតែម្តង។ សួនមួយនេះ ក៏មានធ្វើសួនច្បារលម្អ បំពាក់ភ្លើងចម្រុះពណ៌ មានកន្លែងសម្រាប់អង្គុយលេង និងចំណតរថយន្តជាដើម ។

សួនមួយនេះ និងក្លាយទីកន្លែង ដ៏ចាប់អារម្មណ៍ថ្មីមួយទៀតរបស់ប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ឆ្នាំង សម្រាប់មកលំហែកាយ និងកម្សាន្តលេងផងដែរ ៕

