មន្ត្រី​រាជ​ការ​ជិត​១០០​នាក់​ក្នុង​ខេត្ត​កំ​ពង់​ឆ្នាំង​ ចូល​រួម​ វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​ឌី​ជី​ថល​

  • កំពង់ឆ្នាំង ៖ មន្ទីរប្រៃសណីយ៍ និង ទូរគមនាគមន៍ ខេត្តកំពង់ឆ្នាំង បានសហការជាមួយវិទ្យាស្ថានអភិបាលកិច្ចឌីជីថល នៃបណ្ឌិតសភាឌីជីថលកម្ពុជា បើកវគ្គបណ្តុះបណ្តាលជំនាញឌីជីថលចាំបាច់ ដល់មន្រ្តីរាជការ តាមមន្ទីរ អង្គភាព នានាក្នុងខេត្តកំពង់ឆ្នាំង តាមប្រព័ន្ធវីឌីអូ zoom ។

    វគ្គបណ្តុះបណ្តាលនេះធ្វើឡើង នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ស្រ៊ន សំឬទ្ធី អភិបាលរងខេត្ត លោកស្រីឡុញ ពិសា ប្រធានមន្ទីរប្រៃសណី និង ទូរគមនាគមន៍ ខេត្តកំពង់ឆ្នាំង និង លោកស្រីងួន សុម៉ាលី ប្រធានវិទ្យាស្ថានអភិបាលកិច្ចឌីជីថល ។

     

    លោកស្រី ឡុញ ពិសា ប្រធានមន្ទីរប្រៃសណីយ៍ និង ទូរគមនាគមន៍ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ រៀបំឡើង ដើម្បីបង្កើនការយល់ដឹងបន្ថែមទៀត ដល់មន្ត្រីជាការ នៅតាមមន្ទីរ អង្គភាពក្នុងខេត្ត លើការប្រើប្រាស់ជំនាញឌីជីថលឆ្លើយតបទៅនឹងបរិបទថ្មី នៃការរីកចម្រើន ផ្នែកបច្ចេកវិទ្យា ។

     

    ឯកឧត្តម ស្រ៊ន សំឬទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាន៍ ដោយគូសបញ្ជាក់ថា បច្ចេកវិទ្យាឌីជីថល បាននឹងកំពុងមានការវិវត្តយ៉ាងឆាប់រហ័សបាននឹងកំពុងកែប្រែទម្លាប់ នៃការរស់នៅប្រចាំថ្ងៃ
    និង ការបំពេញការងារលើគ្រប់វិស័យ ។

    ឯកឧត្តម អភិបាលរងខេត្ត បានមានប្រសាសន៍បន្តថា ក្នុងវិស័យសាធារណៈ ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ត្រូវបានគេប្រើប្រាស់កាន់តែច្រើនឡើង នៅតាមក្រសួង ស្ថាប័ន ។ ដូចនេះមន្ត្រីរាជការ ត្រូវតែមានជំនាញឌីជីថលចាំបាច់ ដើម្បីឲ្យការងារមានប្រសិទ្ធិភាព ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង