រដ្ឋ​​បាលខេត្តកំ​ពង់ឆ្នាំងប្រារព្ធ​​ខួបលើកទី១៧ នៃការឡើងគ្រង​ព្រះបរមរាជ្យសម្បត្តិរបស់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

  • កំពង់ឆ្នាំង ៖ រដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ បានប្រារព្ធពិធីអបអរសាទខួបលើកទី១៧ នៃព្រះរាជពិធីបុណ្យគ្រងព្រះបរមរាជសម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត។

    ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកពង់ឆ្នាំង និង ឯកឧត្តម ស៊ីវ រុន សមាជិកក្រុមប្រឹក្សាខេត្តព្រមទាំងនការអញ្ជើញ ចូលរួមពី សំណាក់ លោក លោកស្រី ជាគណអភិបាលខេត្ត និង លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្តផដែរ ។នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និង ឯកឧត្តម ស៊ីវរុន សមាជិកក្រុមប្រឹក្សាខេត្ត រួមជាមួយថ្នាក់ដឹកនាំ តាមមន្ទីរអង្គភាពនានាជុំវិញវិញខេត្ត បានអញ្ជើញថ្វាយនូវកន្រ្តកផ្ការ ថ្វាយព្រះពរព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត។ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង តំណាងឲ្យព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋទូទាំងខេត្តបានអានសារលិខិតថ្វាយព្រះពរ និង បានសម្តែងភក្ដីភាព កតញ្ញូ កត្តវេទិតាធម៌ ចំពោះព្រះមហាករុណាទិគុណដ៏ជ្រាលជ្រៅបំផុត និង បានលំឱនកាយបួងសួងដល់គុណបុណ្យព្រះរតនត្រៃយ៍ កែវទាំងបី វត្ថុសក្ដិសិទ្ធិក្នុងលោក បារមីទេវតារក្សាស្វេតច្ឆត្រ ព្រមទាំងព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ សូមជួយប្រសិទ្ធពរជ័យបវរសួស្ដី សិរីមង្គលមហាប្រសើរ ថ្វាយព្រះករុណាជាម្ចាស់ជីវិតតម្កល់លើត្បូងសូមមានព្រះរាជសុខុមាលភាពល្អ បរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងមានជន្មាយុយឺនយូរ ជាងរយព្រះវស្សា គង់ប្រថាប់ ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់នៃប្រជារាស្ត្រខ្មែរ ទូទាំងព្រះរាជាណាចក្រ កម្ពុជា ជានិច្ចនិរន្តតរៀងទៅ។សូមរំលឹកថា ព្រះករុណាព្រះបាទសម្តេច ព្រះបរម នាថ នរោត្តម សីហមុនី បានឡើងគ្រងរាជសម្បត្តិ នៅថ្ងៃសុក្រទី២៩ ខែតុលា ឆ្នាំ២០០៤។ ហើយនៅឆ្នាំ២០២១នេះ ជាខួបលើកទី១៧ ក្នុងពេលដែលព្រះអង្គគ្រងរាជសម្បត្តិ ព្រះអង្គបានបានបំពេញនូវព្រះរាជសកម្មភាពជាច្រើន សម្រាប់ជាប្រយោជន៍ដល់ប្រជានុរាស្រ្ត និង សង្គមជាតិទាំងមូល ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង