ដី​ព្រៃ​លិច​ទឹក​ជាង​២​ពាន់​ហិក​តា​​ក្នុង​ខេត្ត​កំ​ពង់​ឆ្នាំង​ ត្រូវ​បាន​អា​ជ្ញាធ​រ​ដក​ហូត​មក​វិញ​

  • កំពង់ឆ្នាំង ៖ ផ្ទៃដីព្រៃលិចទឹកជាង២ពាន់ហិកតានៅក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំងដែលជនខិលខូចលួចកាប់រុករានទន្ទ្រានយកធ្វើជាកម្មសិទ្ធ ត្រូវបានដកហូតមករក្សាទុកជាសម្បត្តិរបស់រដ្ឋវិញ ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក្នុងដំណើរចុះពិនិត្យមើលប្រតិបត្តិការរុះរើខ្ទម និងដកបង្គោលនៅតាមទីតាំងដីដែលរងការទន្រ្ទាន នៅឃុំច្រណូក ស្រុកកំពង់លែង នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ ។

    ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ទៀតថា ចាប់តាំងពីថ្ងៃទី២៩ ខែវិច្ឆិកា រហូតមកដល់ពេលនេះ ក្រុមការងារនិងកម្លាំងចម្រុះរបស់ខេត្ត បានចុះបំពេញការងារយ៉ាងសកម្ម ក្នុងបេសកកម្មដកហូតព្រៃលិចទឹកក្នុងតំបន់៣ ដែលរងនូវការកាប់ទន្រ្ទាន ដោយខុសច្បាប់ ។

    ឯកឧត្តម បន្តថា ចាប់ពេលនេះតទៅ បើមានជនខិលខូចណាហ៊ានលួចកាប់ទន្រ្ទានដីព្រៃលិចទឹក ជាបន្តទៀតនឹងត្រូវអនុវត្តតាមនិតិវិធីច្បាប់ ដោយមិនមានការលើកលែងឡើយ។ ហើយផ្ទៃដីដែលបានដកហូតនេះ អាជ្ញាធរខេត្តគ្រោងនឹងដាំដើមឈើឡើងវិញ ប្រមាណជាង២០ម៉ឺនដើម នៅជំហ៊ានដំបូងនេះ ។

    នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឧបត្ថម្ភវិកាចំនួន១៤លានរៀល និង ឯកឧត្តម សាន់ យូ អភិបាលរងខេត្ត ឧបត្ថម្ភថវិកាចំនួន៥លានរៀល ដល់កម្លាំងចម្រុះ ដែលកំពង់ឈរជើងបំពេញបេសកកម្មដកហូតដីព្រៃលិចទឹក មករក្សាទុកជាសម្បត្តិរបស់រដ្ឋវិញ នៅក្នុងភូមិសាស្រ្តឃុំច្រណូក ស្រុកកំពង់លែង ផងដែរ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង