កំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវកម្លាំងអាវុធហត្ថស្រុកសាមគ្គីមានជ័យ ឃាត់ខ្លួនតាមដីការបស់សាលាដំបូងខេត្តកំពង់ឆ្នាំងពាក់ព័ន្ធករណីរំលោភទំនុកចិត្ត និង ជ្រើសរើសទ័ពដោយខុសច្បាប់ ។
យោងតាមផេកផ្លូវការ របស់បញ្ជាការដ្ឋានកងរាជអាវុអហត្ថខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា បុរសដែលត្រូវឃាត់ខ្លួននេះឈ្មោះឈួន រីដា អាយុ៣៤ឆ្នាំ រស់នៅភូមិជ្រៃកោងលិច ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
ជននេះត្រូវកម្លាំងអាវុធហត្ថស្រុកសាមគ្គីមានជ័យ ឃាត់ខ្លួននៅវេលាម៉ោង៩ព្រឹកថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២១ ដោយអនុវត្តតាមដីកា លេខ៣៥៨/០២១ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ។ ដោយបានពាកព័ន្ធករណីរំលោភលើទំនុកចិត្ត និងជ្រើសរើសទ័ពខុសច្បាប់ កាលពីអំឡុងថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០១៩ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីបន្តនិតិវិធី ៕