ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី តួនាទីរបស់អ្នកសារព័ត៌មាន ក្រោមប្រធានបទ «ទន្លេតែមួយ អនាគតតែមួយ» ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

វគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើងក្រោមអធិបតីភាពនឯកឧត្តម គឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន មន្ទីរព័ត៌មានរាជធានី-ខេត្តនិងបណ្តាអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលកំពុងបំពេញការងារនៅក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសសមាជិកកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ រួម មាន៖ ចិន, មីយ៉ានម៉ា, ឡាវ ថៃ និង វៀតណាម ។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងទម្រង់កូនកាត់ ដែលមានអ្នកចូលរួមដោយផ្ទាល់ចំនួន៥០នាក់ និង មួយចំនួនទៀតចូលរួមពីចម្ងាយតាមប្រព័ន្ធ Zoom ។
