របាយការណ៍របស់ប៉ូលិសចរាចរណ៍ បង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស នាថ្ងៃទី២៨ ខែមករានេះ បានកើតឡើង ៦លើក បណ្តាលឲ្យស្លាប់ ៣នាក់ និងរបួស ៣នាក់។
មូលហេតុគ្រោះថ្នាក់ កើតឡើងច្រើនជាងគេ ដោយសារល្បឿន បើកបរមិនគោរពសិទ្ធិ និងបើកបរមិនប្រកាន់ស្តាំ ជាដើម។ អ្នកស្លាប់ទាំង ៣នាក់ នៅថ្ងៃនេះ គឺជាអ្នកធ្វើដំណើរតាមម៉ូតូ និងមិនពាក់មួកសិវត្ថិភាពម្នាក់៕