ជន​រង​គ្រោះ​ដែល​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ជា​អគ្គិភ័យ​ បាន​ស្លាប់​ខណៈ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​

  • ជន​រង​គ្រោះ​ម្នាក់​ ដែល​រង​របួសធ្ងន់​ ដោយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កជា​អគ្គិភ័យ ​រវាង​រថយន្ត​យី​ឌុ​ប​ បុក​ជា​មួយ​ម៉ូតូ​១​គ្រឿង​ ហើយ​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ មន្ទីរពេទ្យ​នោះ​បាន​ទទួលមរណភាព​ហើយ​ ។​ នេះ​បើ​តាមការចេញផ្សាយរបស់​គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី៨ ខែឧសភា។

    គួរបញ្ជាក់​ថា​ កាលពី​វេលា​ម៉ោង​២៣​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​០៧​ ខែឧសភា​ ឆ្នាំ​២០២០​ ស្ថិត​នៅ​តាម​ផ្លូវ​វេ​ង​ស្រេង​ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ មាន​ករណី​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​អង្ករ​ជា​អគ្គិភ័យ​ រវាង​រថយន្ត​យី​ឌុ​ប​ បុក​ជាមួយ​ម៉ូតូ​១​គ្រឿង​ បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​រង​របួសធ្ងន់​ និង​ឆេះ​ខូចខាត​សម្ភារ​រថយន្ត​មួយ​កំណាត់​ខាង​មុខ​ រួម​ជាមួយ​ម៉ូតូ​០១​គ្រឿង​ និង​ពុំ​បណ្ដាល​អោយ​ឆេះ​រាលដាល​ដល់​អ្នក​ក្បែរ​ខាង​ឡើយ​ ។​

    ​ជន​រង​គ្រោះ​ឈ្មោះ​ ឆេ​ង​ ឆាន​ ភេទ​ប្រុស​ អាយុ​៦៤​ឆ្នាំ​ ​រថយន្ត​យី​ឌុ​ប​ពាក់​ស្លាក​លេខ​ (​ភ្នំពេញ​ ៤A-៥៥៦៣)​ និង​ម៉ូតូ​ ០១​គ្រឿង​ ។​

    ​ករណី​អគ្គិភ័យ​នេះ​ដែរ​ មាន​រថយន្ត​ការិយាល័យ​អគ្គិភ័យ​ រាជធានី​ភ្នំពេញ​ ចំនួន​ ០២​គ្រឿង​ ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​ ០២​ឡាន​ស្មើនឹង​០៨​ម៉ែត្រគូប​,​ រថយន្ត​ជំនួយ​របស់​កង​រាជ​អាវុធ​ហត្ត​ចំនួន​០២​គ្រឿង​ប្រើប្រាស​ទឹក​អស់​០២​ឡាន​ស្មើនឹង​ ០៨​ម៉ែត្រគូប​ និង​បាន​ពន្លត់​ចប់​នៅ​វេលា​ម៉ោង​២៣​និង​៥០​នាទី​យប់​ថៃ្ង​ខែ​ឆាំ្ន​ដដែល​៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង