ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងទទួលបន្ទុកការងារចរាចរណ៍ អំពាវនាវឲ្យគោរពច្បាប់ចរាចរណ៍ ដើម្បីធានាសុវត្តិភាពក្នុងពេលធ្វើដំណើរ

  • កំពង់ឆ្នាំង ៖ លោកឧត្តមសេនីយ៍ត្រី កេត យ៉ុង ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ទទួលបន្ទុកការងារចរាចរណ៍ បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋ ឲចូលរួមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នាដើម្បីធានាសុវត្តិភាពក្នុងពេលធ្វើដំណើរ។

    ការអំពាវនាវរបស់លោកស្នងការរងនគរបាលខេត្ត ទៅកាន់ប្រជាពលរដ្ឋបែបនេះ នៅក្នុងឱកាសដែលលោកអញ្ជើញចុះត្រួតពិនិត្យកម្លាំង នៅតាមគោលដៅ នៃការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកក្នុងខេត្តកំពង់ឆ្នាំង ។

    លោកឧត្តមសេនីយ៍ត្រី កេត យ៉ុង បញ្ជាក់ថា ការគោរពច្បាប់ចរាចរណ៍បានល្អ ប្រៀបដូចយើងទាំងអស់គ្នាបានធានានូវសុវត្ថិភាព និង ថែរក្សាអាយុជីវិតខ្លួនឯង និង ការពារអាយុវជីវិតអ្នកដ៍ទៃផងដែរ ។ ដើម្បីបញ្ចៀសនូវរាល់បញ្ហាគ្រោះថ្នាក់ចរាចរណ៍ឲនៅកម្រិតទាបបំផុតនោះ រាល់ការធ្វើដំណើរឬបើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាព បំពាក់កញ្ចក់មើលក្រោយ ការបើកបរត្រូវអធ្យាស្រ័យគ្នាទៅវិញទៅមក ចំណែកអ្នកបើកបររថយន្តត្រូវពាក់ខ្សែក្រវ៉ាត់នៅពេលបើកបរផងដែរ ។

    លោកស្នងរងបានឲដឹងថា ក្រោយពីមានការផ្សព្វផ្សាយច្បាប់ និង ធ្វើការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកសង្កេត ឃើញ មានប្រជាពលរដ្ឋភាគច្រើនបានចូលរួមគោរពច្បាប់ ។ ហើយនៅមានមួយចំនួនតូចប៉ុណ្ណោះ ដែលនៅមិនទាន់បានគោរពច្បាប់ ។

    លោកឧត្តមសេនីយ៍ត្រី កេត យ៉ុង បានបញ្ជាក់ថា  ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក កំពុងត្រូវបានយកចិត្តទុកដាក់ និង ធ្វើជាបន្តបន្ទាប់ដើម្បីកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ឲនៅកម្រិតទាបបំផុត ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង