ក្រុម​ការងារ​រាជ​រដ្ឋា​ភិបាល​ចុះ​ស្រុក​ជល​គិរី ផ្តល់​អំណោយ​ដល់​ប្រជា​ព​ល​រដ្ឋងាយ​រងគ្រោះ​ ៣៩​គ្រួសារ នៅ​ឃុំ​កំពង់​អុស​

  • កំពង់ឆ្នាំង ៖ អំណោយមនុស្សធម៌របស់ឯកឧត្តមសាន វិសាល ប្រធានក្រុមការងារាជរដ្ឋាភិបាលចុះស្រុកជលគិរី និងជា​រដ្ឋ​លេ​ខា​ធិ​ការក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋដែលជាគ្រួសារងាយរងគ្រោះនៅឃុំកំពុង់អុស ត្រូវបានលោកធូ ផល្លី អភិបាលរងស្រុកជលគិរីនាំយកទៅចែកជូនដល់ប្រជាពល​រដ្ឋនៅ ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង កាល​ពី​ព្រឹក​ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០។

    លោក ធូ ផល្លី អភិបាលរងស្រុកជលគិរីបានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពី​ឯកឧត្តម សាន វិសាល ប្រធាន​ក្រុមការងាររាជរដ្ឋាភិបាលចុះស្រុកជលគិរី ដែលជានិច្ចកាលតែងតែបានយកចិត្តទុកដាក់គិតគូរ អំពីសុខទុក្ខជីវភាព​រស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននៃស្រុកជលគិរីដោយមិនទុកអោយប្រជាពលរដ្ឋរងគ្រោះដោយខ្វះស្បៀងនោះទេ ។

    លោកអភិបាលរងស្រុក បានអោយដឹងទៀតថា នៅក្នុងដំណាក់កាលបច្ចុប្បន្ននេះស្ថានភាពជំងឺកូវីដ១៩ នៅតែបន្តរាតត្បាត​នៅ ពាសពេញសាកលោកបង្ករអោយមនុស្សឈឺ និង ស្លាប់ជាច្រើន ដែលទាមទារអោយប្រជាពលរដ្ឋយើង​ម្នាក់ៗថែទាំសុខ​ភាព អនាម័យជាប្រចាំ ជាមួយនេះ ក៏ត្រូវអនុវត្តអោយបានជាប់ជាប្រចាំនូវវិធានការនានារបស់ក្រសួងសុខាភិបាល គឺលាង​សំអាតដៃ ពាក់ម៉ាស និង ដាក់គម្លាតពីគ្នា ដើម្បីចៀសផុតពីជំងឺដ៏កាចសាហាវនេះ ។ ជាមួយគ្នានេះប្រជាពលរដ្ឋក៏ត្រូវ​តែបង្កើន​ការប្រុងប្រយ័ត្នជំពោះបាតុភូតគ្រោះធម្មជាតិដែលអាចកើតឡើងជាយថាហេតុ នៅក្នុងមូលដ្ឋានរបស់ខ្លួន ។

    អំណោយរបស់ឯកឧត្តមសាន វិសាល សម្រាប់ចែកជូនប្រជាពលរដ្ឋនាពេលនោះមាន៣៩គ្រួសារ ដោយក្នុង១គ្រួសារ​ទទួល​បាន​អង្ករ២០គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ និង សាប៊ូ ផងដែរ ។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង