លោក ស្រ៊ន សំឫទ្ធី ថ្លែង​​​សរសើរ​​​​ក្រុម​​ការងារ​​សមាគម​​​អតីត​​យុទ្ធ​ជ​ន​​​កម្ពុជា​​ខេត្ត​​កំពង់​​​ឆ្នាំង ដែល​តែង​ចុះជួយ​​ផ្ទាល់ដល់​​គ្រួសារ​​​អតីត​យុទ្ធជន​​ជួប​ការ​​លំបាក​

  • អភិបាលរងខេត្តកំពង់ឆ្នាំង លោក ស្រ៊ន សំឫទ្ធី បានថ្លែង​កោត​សរសើរ​ដល់​ក្រុម​ការងារ​សមាគម​​អតីត​យុទ្ធជ​ន​​កម្ពុជា​ខេត្ត​កំពង់​​ឆ្នាំង ដែលតែងតែយកចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួនបានយ៉ាងល្អ ដោយបាន​ចុះ​ផ្ទាល់​ដល់មូលដ្ឋាន​ដែល​មាន​ប្រជា​ពល​រដ្ឋ​​ជា​គ្រួសារ​អតីតយុទ្ធជនកម្ពុជា ជួបការលំបាក ដើម្បីនាំយកសម្ភារ និងថវិកាប្រគល់ជូន។

    ការ​ថ្លែង​កោត​សរសើរ​របស់​លោក​អភិបាល​រង ដូចនេះបានធ្វើឡើង​នៅក្នុង​ពិធី​ប្រគល់ ​ទទួល ​សម្ភារ ​និង​ថវិកា ជូន​ដល់​ក្រុម​ការ​ងារចុះសួរសុខទុក្ខគ្រួសារអតីតយុទ្ធជនកម្ពុជាក្នុងខេត្តកំពង់ឆ្នាំង នៅតាមមូល​ដ្ឋានដែលជួបការ​លំបាក​ចំនួន​ ១៦០​គ្រួ​សារ​កាល​ពី​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅ​ទីបញ្ជា​ការ​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​កំពង់ឆ្នាំង។

    ជាមួយគ្នានោះ លោក​អភិបាល​រងខេត្ត ក៏បានថ្លែងនូវ​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​បំផុត​​ចំពោះ សម្តេចតេជោ ហ៊ុន សែន នាយយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណាច​ក្រក​ម្ពុជា និងជាប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា ដែល​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ដល់​បងប្អូន​អតីត​យុទ្ធជន​កម្ពុជា​ទូទាំងប្រទេស ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង