ឯក​ឧត្តម ហ៊ុន ​ម៉ា​ណែត ​និង​លោកជំទាវ​ ពេជ​ ចន្ទ​មុន្នី ផ្តល់​អំណោយ​ជាគ្រឿង​បរិភោគ​ដល់​មណ្ឌល​កុមារ​កំព្រា​​នៃ​អង្គកា​រ​មូល​​និធិ​​កុមា​រ​​កម្ពុជា និង​មណ្ឌល​កុមារ​គរ​ថ្លង់​នៃ​វិទ្យា​ស្ថាន​ជាតិ​អប់រំ​ពិសេស​

  • ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ​ ពេជ ចន្ទមុន្នី ​ប្រធាន ក្រុម​ប្រឹក្សា​ភិបាល​ស​មា​គម​គ្រូពេទ្យស្ម័គ្រចិត្តយុវជន​សម្ដេច​តេជោ​(TYDA) កាលពី​ថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០២០ បានចាត់​ក្រុមការងារនាំយកអំណោយ​ជាគ្រឿងឧបភោគ​បរិភោគ ដើម្បី​ផ្តល់​ជូន​ក្មួយ​ៗ​នៅ​ក្នុង​អង្គការ​​មូលនិធិ​កុមារ​កម្ពុជា​​ (CCF) និងក្មួយៗ​នៅម​ណ្ឌលកុមារ​គរថ្លង់នៃវិទ្យាស្ថានជាតិ​អប់រំពិសេស ។

    ការ​យក​ចិត្តទុក​ដាក់​របស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោក​ជំទាវ ពេជ ចន្ទមុន្នី ចំពោះ​ក្មួយៗ​ដែល​កំព្រា​ឪពុក​ម្ដាយ និង​កំពុង​សិ​ក្សា​​នៅក្នុងអង្គការមូលនិធិកុមារកម្ពុជា ក៏ដូចជាក្មួយៗ ដែលមានពិការភាពនាពេលនេះ គឺពិតជាបានបង្ហាញនូវទឹក​ចិត្តដ៏​សប្បុរស ការ​សណ្តោស​ប្រណី និងការអាណិត​ស្រលាញ់ ដែលបានផ្តល់​ភាព​កក់ក្តៅមួយផ្នែក​ដល់ក្មួយៗផងដែរ។

    គួររំលឹកផងដែរថា នៅរៀងរាល់ឆ្នាំ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែ​យកចិត្តទុកដាក់ និង​បា​ន​​ចុះ​សាក​សួរសុខ​​ទុក្ខដោយ​ផ្ទាល់ ដោយថែម​ទាំងរៀបចំអាហារជូនក្មួយៗកុមារគរថ្លង់ជានិច្ច ហើយ​នេះពិតជា​បានផ្តល់នូវ​ភាព​កក់ក្តៅ​មួយ​ផ្នែក​ធំ​ដ​ល់​ក្មួយៗ​ទាំង​នោះ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង