កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត លោក ហឹង ចូច អនុប្រធានមន្ទីរព័ត៌មាន និង មន្រ្តីមួយចំនួទៀត បានអញ្ជើញចុះពិនិត្យមើលការដាំដំណាំខ្ទឹម នៅក្នុងភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ។
នៅក្នុងពេលជួបជាមួយកសិករនោះ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានលើកទឹកចិត្ត និងជំរុញដល់កសិករត្រូវបង្កើនការដាំដុះឲ្យបានច្រើនបន្ថែមទៀត ដើម្បីលើកកម្ពស់ជីវភាពក្នុងគ្រួសារ ៕