អគ្គិភ័យបានឆេះឃ្លាំងស្ដុកពូកមួយកន្លែងស្ថិតនៅចំណុចផ្លូវលំ ក្រុមទី១៩ ភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ បណ្តាលឱ្យខូចខាតស្បែកពូកចំនួន៥០០០ដុំទាំងស្រុង សមត្ថកិច្ចប្រើប្រាស់ទឹកអស់២៨ឡាន ទើបអាចពន្លត់បាន។

បើតាមយោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ម្ចាស់ទីតាំងកើតហេតុមានឈ្មោះសុខ សារ៉ន់ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ។

របាយការណ៍បានឱ្យដឹងថាមូលហេតុគឺឆ្លងចន្តរអគ្គិសនីប្រភេទសំណង់ដែកប្រក់ស័ង្កសីទំហំ២៥ម៉ែត្រគុណ៣០ម៉ែត្រខូចខាតសម្ភារ: ឆេះស្បែកពូកប្រហែល៥០០ដុំអស់ទាំងស្រុងចំពោះករណីអគ្គិភ័យនេះពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡេីយ។ដោយឡែកករណីអគ្គិភ័យខាងលើនេះ មិនបណ្តាឱ្យមនុស្សរងរបួសនោះទេ៕

