កំពង់ឆ្នាំង៖ រដ្ឋបាលស្រុកសាមគ្គីមានជ័យ ផ្អាកផ្តល់សេវាទូទៅជូនប្រជាពលរដ្ឋ ជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃ០៨ ដល់២២ ខែកក្កដា ឆ្នាំ២០២១ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍។
បើតាមរដ្ឋបាលស្រុកសាមគ្គីមានជ័យ បានអោយដឹងថា ការផ្អាកផ្តល់សេវាទូទៅ ជាបណ្តោះអាសន្ននេះ ដោយសារក្នុងអំឡុងពេល ០២សប្ដាហ៍ជាប់ៗគ្នាមកនេះ មានមន្ត្រីបំរើការនៅរដ្ឋបាលស្រុកសាមគ្គីមានជ័យ បានរកឃើញវិជ្ជមានកូវីដ-១៩ជាបន្តបន្ទាប់។