អា​វុធ​ហត្ថ​កំ​ពង់​ឆ្នាំង​ឃាត់​អ្នក​បើក​បរ​រថ​យន្ត​ដឹកជើង​ជ្រូក​គ្មាន​ច្បាប់​អនុ​ញ្ញាត​

កំពង់ឆ្នាំង ÷ បុរសអ្នកបើកបររថយន្តម្នាក់ រួមនិងវត្ថុតាង សាច់ជ្រូក និងរថយន្តត្រូវបានសមត្ថកិច្ច កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងឃាត់បាន បន្ទាប់ពីបានដឹកជើងជ្រូកឆ្លងកាត់ខេត្តកំពង់ឆ្នាំង។
កាលពីវេលាម៉ោង ២៣និង៣០ នាទី ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២១ នៅចំណុចស្ពានស្រះអង្កាម ស្ថិតក្នុងភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ។
សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្តដែលសមត្ថកិច្ចឃាត់ខ្លួននេះឈ្មោះរ៉ត ធឿន ភេទប្រុស អាយុ ២៩ ឆ្នាំ ទីលំនៅភូមិព្រែកឆ្កោក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ដកហូតវត្ថុតាងរថយន្ត ០១ គ្រឿង ម៉ាក Lexus ពណ៏ខ្មៅ ស្លាកលេខ ព្រះស៊ីហនុ 2A- 7015 និង ជើងជ្រូកចំនួន ០៤ កេះ ស្មើនិង ២០០ គីឡូក្រាម។
សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់រថយន្តនិងអ្នបើកបរនេះគឺបន្ទាប់ទទួលបានព័ត៌មាន ពីមន្ត្រីជំនាញរកឃើញថា បានដឹកជញ្ជូនសាច់ជ្រូកគ្មានច្បាប់អនុញាត្តិ ។តាមការស្រាវជ្រាវរបស់សមត្ថកិច្ចមានក្រុមជនខិលខូចបានធ្វើសកម្មភាពដឹកជើងជ្រូកគ្មានច្បាប់បែបនេះច្រើន ហើយថ្ងៃនេះដោយទទួលបានច្បាស់អំពីសកម្មភាពស្តីពីកាដឹកជើងជ្រូកគ្មានច្បាប់ដាក់កម្លាំងស្ទាក់ចាប់បានតែម្តង។
ជនសង្ស័យនិងវត្ថុតាងត្រូវបាន សមត្ថកិច្ចកងរាជអាវុធហត្ថកសាងសំណំុរឿង ទៅសមត្ថកិច្ចជំនាញដើម្បអនុវត្តបន្តតាមនីតិវិធី ។

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង