អភិបាល​ខេត្ត​កំពង់ឆ្នាំង​ ជម្រុញ​ឲ្យ​មន្ត្រី​អាជ្ញា​​ធរ​ និង​សមត្ថកិច្ច​ពាក់​ព័ន្ធ​រួមគ្នា​ទប់ស្កាត់​ និង​បង្ក្រាប​គ្រឿង​ញៀន​ ល្បែង​ស៊ី​សង​ និង​ក្រុម​ក្មេង​ទំនើង​ ដែល​បង្ករ​អសន្តិ​សុខ​ដល់​សង្គម​

  • កំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានជម្រុញឲ្យមន្ត្រីអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចដែលពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ សហការទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធភាពចំពោះសកម្មភាពរបស់ក្រុមក្មេងទំនើង បទល្មើសគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ។


    ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ ជម្រុញទៅកាន់មន្ត្រីបែបនេះ នៅក្នុងធិធីបើកសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារ សម្រាប់អនុវត្តន៍បន្ត នៅក្នុងឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ។

    ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បញ្ជាក់ថា ករណីក្មេងទំនើង ដែលបានបង្ករឲ្យមានរបួសស្នាម និងខូចខាតទ្រព្យសម្បត្តិ អ្នកដ៏ទៃ ត្រូវង្ក្រាបឲ្យបាន ហើយចាត់វិធានការផ្លូវច្បាប់។ ចំពោះបញ្ហាគ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់ ជាពិសេស កន្ទុយលេខ និងជល់មាន់តាមអនឡាញ ត្រូវតែបង្ក្រាបឲ្យមានប្រសិទ្ធ
    ភាព និងមិនត្រូវឲ្យកើតមាននៅតាមមូលរបស់ខ្លួនឡើយ។ ករណីកម្ចីអនឡាញ និងចងការលុយក្រៅប្រព័ន្ធ ក៏ត្រូវយកចិត្តទុកដាក់ និងមានវិធានការផងដែរ ។

    ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង បានរំលឹកបន្ថែមទៀតដល់មន្ត្រីអាជ្ញាធរ និងប្រធានអង្គភាព ស្ថាប័នក្នុងខេត្តកំពង់ឆ្នាំង ត្រូវបន្តយកចិត្តទុកដាក់ ក្នុងការជ្រុញការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្តិភាព រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្តិភាពសង្គម ឲ្យបានល្អប្រសើរ នៅគ្រប់មូលដ្ឋាន ។

    ឯកឧត្តមក៏បានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួន ដើម្បីឲ្យមន្ត្រីយកទៅអនុវត្ត ដែលក្នុងនោះត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការពង្រឹង​របៀបរបបធ្វើការងារ នៅតាមស្ថាបន្ត និងអង្គភាព និមួយៗ ដើម្បីប្រសិទ្ធភាពការងារ ។ ដោយឡែកមន្ត្រីអាជ្ញាធរមូលដ្ឋាន ត្រូវបន្តជម្រុញ ការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាព និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង