កំពង់ឆ្នាំង ៖អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង និង មានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២១ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនស្រុកទឹកផុស ដឹកនាំដោយលោកវរសេនីយ៍ទោ គី សោភ័ស្សជាអធិកររងទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀនស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល ចុះបង្ក្រាបករណីរក្សាទុក ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន មួយករណី នៅចំណុចផ្លូវរថភ្លើង ស្ថិតក្នុងភូមិស្រែតាជយ័ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

លោកវរសេនីយ៍ឯកហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ជាលទ្ធផលសមត្ថកិច្ច សម្រេចធ្វើការឃាត់ខ្លួន ជនសង្ស័យបានចំនួន២នាក់ ។ ក្នុងនោះ១. ឈ្មោះឌួង.សេរីរត្ន័ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងពិដាន រស់នៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុង.ខេត្តកំពង់ឆ្នាំង ជាប្តី។ ២.ឈ្មោះ ជា រ៉ានី ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិស្រែតាជយ័ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ជាប្រពន្ធ ។
លោកហ៊ុល វាសនា បានឱ្យដឹងទៀតថាក្នុងពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតវត្ថុតាងថ្នាំញៀនចំនួន២កញ្ចប់ស្មើនឹង ១,៨០g ,ទូរសព្ឌ័២គ្រឿង, ម៉ូតូ ១គ្រឿង។
ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការដើម្បីចាត់ការបន្តតាមនិតិវិធៅច្បាប់ ៕