ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ជាថ្មីម្តងទៀតថា ចាប់ពីពេលនេះ ស្ថាប័នព័ត៌មានណាដែលផ្សព្វផ្សាយប្រើពាក្យអសុរោះ ក្រសួងព័ត៌មាន នឹងអនុវត្តតាមនិតិវិធីនិងបទដ្ឋានគតិយុត្តិ ដោយលុបអាជ្ញាប័ណ្ឌតែម្តង ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ ដែលបានធ្វើឡើង នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ។
ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍បញ្ជាក់ថា ចាប់ពីពេលនេះស្ថាប័នព័ត៌មានណាដែលផ្សព្វផ្សាយប្រើពាក្យអសុរោះ ក្រសួងព័ត៌មាននឹងអនុវត្តតាមនិតិវិធី និង បទដ្ឋានគតិយុត្តិ ដោយលុបអាជ្ញាប័ណ្ឌតែម្តង ។ នេះជាប្រសាសន៍ណែនាំ របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ កន្លងទៅនេះ ក្រសួងព័ត៌មាន បានសម្រេចលុបចោលអាជ្ញាប័ណ្ឌសារព័ត៌មានមួយ បន្ទាប់ពីបានឡាយតាមរយៈទំព័រសារព័ត៌មានរបស់ខ្លួន ដោយប្រើនូវពាក្យសំដីមិនសមរម្យនិងជេប្រមាថអ្នកដ៏ទៃ ៕












