កំពង់ឆ្នាំង ៖អគ្គិភ័យឆាប់ឆេះផ្ទះមួយខ្នង និងជន្លង់ចំបើង កាលពីវេលាម៉ោង ៥:០០នាទី ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ នៅចំណុច ផ្លូវទី៣ ភូមិទី៥ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានអោយដឹងថា ផ្ទះដែលបានឆេះនោះមានទំហំ ទទឹង៤ម៉ែត្រ នឹងបណ្ដោយ ៥ម៉ែត្រ ប្រក់ស្លឹក មានម្ចាស់ផ្ទះឈ្មោះ ខឹម យ៉ុង ភេទស្រី អាយុ ៧៦ឆ្នាំ ជាស្រ្តីមេម៉ាយចាស់ជរា រស់នៅជាមួយចៅស្រី១នាក់ និងក្មួយស្រី១នាក់ សមាជិកទាំងអស់មានចំនួន០៣នាក់។
សមត្ថកិច្ចបានអោយដឹងទៀតថា គ្រោះអគ្គីភ័យនេះបានបង្កការខូចខាតសម្ភារ អស់កង់ចំនួន ០២គ្រឿង មាស២ជី និងថវិកាមួយលានរៀល។
គួរបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះ សមត្ថកិច្ចបានប្រេីប្រាស់ឡានទឹកជួយអន្តរាគមន៍ចំនួន ០៦គ្រឿង ទើបភ្លើងរលត់អស់ទាំងស្រុង ៕












