ទ័ពមួកខៀវកម្ពុជា ៧៣នាក់មាតុភូមិនិវត្តន៍ ក្រោយបញ្ចប់​បេសកកម្ម​មនុស្សធម៌​នៅស៊ូដង​ខាង​ត្បូង

  • កងទ័ពមួកខៀវកម្ពុជាចំនួន៧៣នាក់ ដែលជាកងអនុសេនាធំរាជអាវុធហត្ថលេខ៧៣៩ បានធ្វើមាតុភូមិ និវត្តន៍មក​​ដល់កម្ពុជា​​វិញ​​ហើយ កាលពីយប់ ថ្ងៃទី១២ ខែធ្នូ ក្រោយបញ្ចប់បេសកកម្ម មនុស្សធម៌​រក្សា សន្តិភាព អស់រយៈពេល១ឆ្នាំប្រកបដោយ​​ជោគេជ័យ​នៅសាធារណរដ្ឋស៊ូដងខាងត្បូង។

    ក្នុងពិធីទទួលដំណើរមាតុភូមិនិវត្តន៍កងមួកខៀវកម្ពុជានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីយប់មិញ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានបញ្ជាក់ថា បេស​កកម្មនៅប្រទេសម៉ាលី កម្លាំងមួក​ខៀវកម្ពុជា​បាន​​ចូល​​រួម​​​អនុវត្តបំពេញភារកិច្ចប្រកបដោយផ្លែផ្កា ជាមោទនភាពមួយរបស់កម្ពុជាលើឆាកអន្តរជាតិ បើទោះបីជាកងកម្លាំងទាំងអស់​បំពេញការងា រប្រឈម នឹងឧបសគ្គអាកាសធាតុដ៏លំបាក ការឆ្លងរីករាលដាលមេរោគកូវិដ១៩ និងគ្រោះថ្នាក់ផ្សេងៗ ។

    នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់ថា ប្រតិបត្តិការសន្តិភាព គឺជាគោលការណ៍សកលបាន​និងកំពុងដើរតួនាទីយ៉ាង​សំ​ខា​ន់ តាមរយៈការចូលរួមពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ប្រតិបត្តិការ​រួមគ្នា ក្នុងការជួយដល់បណ្តាប្រទេស ដែល​រងការ​​ហែក​​ហួរ​​​ដោយសារភ្លើងសង្គ្រាម ដើម្បីស្តារនីតិ សម្ប​ទាសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ស្របតាមគោលការណ៍អង្គការសហប្រជាជាតិ ដើម្បីកសាង មាគ៌ាឆ្ពោះទៅកាន់ពិភពលោកមួយដែលមានសន្តិភាព និងវឌ្ឍនភាព។

    ជាមួយគ្នានេះលោកឧត្តមសេនីយ៍ទោ តាំង ចាន់ពន្លឺ នាយកនៃនាយកដ្ឋានផែនការប្រតិបត្តិការ និង ហ្វឹកហ្វឺន បានបញ្ជាក់ដែរថា ក្នុង​បេសកកម្មនៅសាធារណរដ្ឋ​ស៊ូដងខាងត្បូង កងអនុសេនាធំរាជ អាវុធហត្ថ​លេខ៧៣៩ បាន​បំពេញបេសកកម្មរបស់ ខ្លួនយ៉ាង អង់​អាចក្លាហាន តស៊ូព្យាយាម មានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះភារកិច្ច ប្រកបដោយជំនាញវិជ្ជាជីវៈច្បាស់លាស់ និងការគោរព​​វិ​​ស័យ​​​បានល្អ និងសម្រេចបានលទ្ធផលជាច្រើន។

    គួររម្លឹកថា ក្នុងដំណើរត្រលប់មកដល់មាតុភូមិវិញនេះ ក្រុមគ្រូពេទ្យក៏បានយកសំណាករបស់កងកម្លាំង ទាំងអស់ នៅអាកាសយាន្ត​​ដ្ឋាន​​​​​​អន្តរជាតិភ្នំពេញ ដើម្បីវិភាគរ​កមេរោគកូវិដ១៩ ភ្លាមៗ និងធ្វើ​តេស្តរកមេរោ​គ ជំងឺគ្រុនចាញ់ មុននឹងអនុញ្ញាតឱ្យ​​ជួប​​​ក្រុម​​គ្រួ​​សារ​​។

    គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានកម្លាំងកងទ័ពមួកខៀវជិត ៨០០នាក់ ក្នុងនោះមាននារីជិត៨០នាក់ បាននឹងកំពុងបំពេញ​​បេស​​ក​​កម្ម​រក្សា​​​​សន្តិភាព នៅប្រទេសលីបង់ ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល ៕

     

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង