ម្នាក់​ស្លាប់​និង​៦​នាក់​ទៀត​រង​របួស​ ក្នុង​ហេតុ​ការណ៍​ឆេះ​​​ទូក​​ ឈើ​​ដឹក​​បន្លែ​​​និង​​អ្នក​​ដំ​​ណើរ​​ នៅ​​​​ខេត្ត​​ព្រះ​​សី​ហ​នុ​

  • ព្រះសីហនុ ៖ អាជ្ញាធរខេត្តព្រះសីហនុ បានឲ្យដឹងថា មានករណីអគ្គិភ័យបានឆាបឆេះទូកឈើ ដឹកបន្លែ និង អ្នកធ្វើដំណើរទៅមកពីក្រុងព្រះសីហនុទៅក្រុងកោះរ៉ុង នៅវេលាម៉ោងជាង ១០ព្រឹកថ្ងៃទី២១ ខែកក្កដាឆ្នាំ ២០២១។

    ជុំវិញករណីនេះ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានបញ្ជាក់ថា បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុង ជួយសង្គ្រោះមនុស្ស មកកាន់មន្ទីរពេទ្យបង្អែកខេត្ត មានមនុស្ស១១នាក់ ស្រី៥នាក់ ក្នុងនោះមានម្នាក់ស្លាប់និង៦នាក់រងរបួស ក្នុងនោះម្នាក់របួសធ្ងន់។

    លោកឧត្តមសេនីយ៍ទោបន្តថា ចំពោះ អគ្គិភ័យឆាបឆេះទូកឈើដឹកបន្លែនិងអ្នកដំណើរនេះ មិនទាន់ដឹងអំពីមូលហេតុមកពីអ្វីនៅឡើយនោះទេ ប៉ុន្ដែសមត្ថកិច្ចកំពុងធ្វើការជួយសង្គ្រោះនិង ក្រុមបច្ចេកទេស ស្រាវជ្រាវបន្ត៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង