កំពង់ឆ្នាំង ៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកជលគីរី បានចាប់ឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះគង់ សាវីន ភេទប្រុស អាយុ៣៤ឆ្នាំសញ្ជាតិខ្មែរ រស់នៅភូមិតាមល់លើ ឃុំកោះវថ្កូវ ស្រុកជលគិរីខេត្តកំពង់ឆ្នំាង ពីបទប្រើប្រាស់ អាវុធកែច្នៃបាញ់គ្រាប់ពិតមួយដើម ប្រើប្រាស់គ្រាប់ពិតចំនួន២៧គ្រាប់ ជាប្រភេទគ្រាប់A.K ចំនួន២០គ្រាប់ និង គ្រាប់ប្រភេទM១៦ ចំនួន០៧គ្រាប់ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងតាមនិតិវិធី៕

