ថ្ងៃ​នេះ ! រដ្ឋ​បាល​ខេត្ត​កំ​​ពង់​ឆ្នាំង​ ប្រ​កាស​រក​ឃើញ​និង​បង្ហាញ​អត្ត​សញ្ញាណ​អ្នក​កើត​ជំ​ងឺ​កូ​វីដ​.១៩​ចំ​នួន​១៣​នាក់​បន្ថែម​ទៀត​

  • កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបន្តរកឃើញមនុស្សចំនួន១៣នាក់ បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ។

    អ្នកវិជ្ជមានកូវិដ.១៩ ខាងលើ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង នៅមណ្ឌលព្យាបាលវិទ្យាល័យ​ ហ៊ុន សែន បរិបូរណ៍ នៅមណ្ឌលព្យាបាលវិទ្យាល័យ តេជោហ៊ុន សែន ទឹកហូត ក្នុងស្រុករលាប្អៀរ និង នៅមណ្ឌលព្យាបាលវិទ្យាល័យហ៊ុន សែន កំពង់ត្រឡាច ។

    សូមជម្រាបថា រហូតមកដល់ពេលនេះ ខេត្តកំពង់ឆ្នាំង មានអ្នកឆ្លងជំងឺកូវីដ.១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈចំនួន​៦៨៦នាក់ ស្រីចំនួន៤៧៩នាក់,ព្យាបាលជាសះស្បើយចំនួន៤២២នាក់ , ស្រីចំនួន៣១១នាក់ , ស្លាប់ចំនួន១៥នាក់ស្រី៨នាក់ និង កំពុងសម្រាកព្យាបាល ចំនួន២៤៩នាក់ ស្រីចំនួន១៦០នាក់ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង