កំពង់ឆ្នាំង៖កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២០ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អមដំណេីរដោយឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្រ្តីបច្ចេកទេស និង អាជ្ញាធរមូលដ្ឋាន បានអញ្ជេីញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រាលក្រួសក្រហមប្រវែង៦គីឡូម៉ែត្រ ក្នុងក្រប
ខណ្ឌគម្រោង របស់ក្រសួងអភិវឌ្ឍន៍ជនបទ ស្ថិតនៅភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
តាមការបញ្ជាក់ពីមន្ត្រីបច្ចេកទេសបានអោយដឹងថា លទ្ធផលនៃការសាងសង់សម្រេចបានប្រមាណ ៤០ភាគរយ ដែលគ្រោងនឹងបញ្ចប់នៅចុងខែសីហា ឆ្នាំ ២០២០ ខាងមុខនេះ។ គម្រោងនេះអនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ ៕