កូន​ភ្លោះ​បី​កើត​ក្នុង​គ្រួ​សា​រ​ក្រី​ក្​រ ​រស់​នៅ​ទី​តាំង​បំ​លាស់​ទី​ផ្ទះ​បណ្តែត​ទឹក​ ឃុំ​ឆ្នុក​ទ្រូ​ ស្រុក​ប​រិ​បូរណ៍

  • កំពង់ឆ្នាំង ៖ ស្រ្តីជួបការលំបាកម្នាក់ដែលជាអ្នកមករស់នៅទីតាំងបំលាស់ទីផ្ទះបណ្តែតទឹក សម្រាលបានកូនភ្លោះបីនាក់ ជាកូនប្រុសទាំង៣ ។ ស្រ្តីសម្រាលកូនភ្លោះបីនាក់នេះបានសម្រាលកាលពីថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០២១ នៅភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំង ។

    ស្រ្តីដែលសម្រាលកូនភ្លោះបីនាក់នេះមានឈ្មោះ លេង ស្រីវន្ត័ អាយុ៤០ឆ្នាំនិងស្វាមីឈ្មោះ ឡុង ហុកសេង អាយុ៤១ឆ្នាំ ។

    ស្រ្តីជាម្តាយបានប្រាប់ឱ្យដឹងថា កាលពីដែមានផ្ទៃពោះ គាត់ក៍ធ្លាប់ទៅបានពិនិត្យផ្ទៃពោះផងដែរ ហើយពេលនោះគ្រូពេទ្យបានប្រាប់ថា គាត់មានកូនភ្លោះ២នាក់ ដល់ថ្ងៃសម្រាលបានកូនភ្លោះបី ។ ហើយការសម្រាលកូនលើកនេះ គឺជាលើកទី៣សម្រាប់រូបគាត់ ដែលកូនលើកមុនមានប្រុសម្នាក់និងស្រីម្នាក់ ។

    ទារកភ្លោះទាំងបីដែលបានសម្រាលមកនេះ ១-ឈ្មោះ ស្រី ពិសិដ្ឋ មានទម្ងន់២,៥គីឡូក្រាម ២-ឈ្មោះ ស្រី ចំណាន មានទម្ងន់២,៤គីឡូក្រាម ៣-ឈ្មោះ ស្រី រស្មី ទម្ង ន់២,៤គីឡូក្រាម ។ប្រភព៖ ទូរទស្សន៍ខេត្តកំពង់ឆ្នាំង

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង