ឯកឧត្តម ឈួរ ច័ន្ទឌឿន និងឯកឧត្តម អម សុភា អញ្ជើញចុះសួរសុខទុក្ខមន្ត្រី ដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន

  • កំពង់ឆ្នាំង៖ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង ឯកឧត្តមអម សុភា អភិបាលរងខេត្ត នៅព្រឹក​ថ្ងៃពុធ១៤រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០នេះបានអញ្ជើញសួរសុខទុក្ខលោក ម៉េង ហាក់ អភិបាលស្រុកទឹកផុស ឯកឧត្តម ពេជ្រ សម្បត្តិ និង ឯកឧត្តម អៀន ឈៀរ សមាជិកក្រុមប្រឹក្សាខេត្ត ដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ។

    ក្នុងឱកាសនៃការចុះសួរសុខទុក្ខនាថ្ងៃនេះឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង ឯកឧត្តម អម សុភា អភិបាលរងខេត្ត បាននាំយកថវិកាសរុបចំនួន ៤,៣០០,០០០រៀលនិង១០០ ដុល្លារ ដើម្បីចូលរួមកាត់បន្ថយបន្ទុកចំណាយរបស់ក្រុមគ្រួសារ ក្នុងការសម្រាកព្យាបាលផងដែរ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង