កំពង់ឆ្នាំង៖គិតចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ មានមន្ត្រីសុខាភិបាល កងកម្លាំងនគរបាល និង មន្ត្រីជួរមុខ នៅក្នុងខេត្តកំពង់ឆ្នាំងចំនួន៤ ២៥៦នាក់ ក្នុងនោះស្រី១ ៥៤៥នាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើកទី១ នៅមន្ទីរពេទ្យទាំង៣ កន្លែង ក្នុងខេត្តកំពង់ឆ្នាំង ។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិតប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង។

លោកវេជ្ជបណ្ឌិ ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថាសម្រាប់ខេត្តកំពង់ឆ្នាំង ជំហានដំបូង ទទួលបានវ៉ាក់សាំងចំនួន៧២៥០ដូស និង ចាប់ផ្តើមចាក់ពីថ្ងៃទី១ ខែមីនានេះតទៅ ដោយចាក់លើ បុគ្គលិកសុខាភិបាល កងកម្លាំងប៉ូលីសជាតិ និងអាជ្ញាធរជួរមុខ ដូចជាអភិបាលរងខេត្ត អភិបាលអភិបាលរងក្រុង ស្រុក គណកម្មការភូមិឃុំ សង្កាត់ ដែលមានអាយុពី១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត ។

ចំពោះទីតាំងសម្រាប់ចាក់វ៉ាក់សាំង ធ្វើឡើងនៅ៣កន្លែង គឺ នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង មន្ទីរពេទ្យបង្អែកកំពង់ត្រឡាច និង មន្ទីរពេទ្យបង្អែកបរិបូណ៍ ៕
