ផ្ទះរបស់ខ្មែរឥស្លាមចំនួន២ខ្នង ត្រូវបានអគ្គីភ័យលេបត្របាក់អស់ទាំងស្រុងកាលពីវេលាថ្ងៃត្រង់ទី១២ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងភូមិទី៤សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ផ្ទះដែលត្រូវភ្លើងឆេះខាងលើមាន មួយខ្នងធ្វើពីថ្មក្រោមឈើលើ ប្រក់ក្បឿងទំហំ៦ម៉ែតគុណ១៦ម៉ែត្រ មានម្ចាស់ឈ្មោះ រូន យ៉ាភេទប្រុស អាយុ៧៤ឆ្នាំ និង មួយខ្នងទៀតមានទំហំដូចគ្នា ដែលមានម្ចាស់ឈ្មោះរូន ម៉ាត់ ភេទប្រុស អាយុ៥៥ឆ្នាំ។ ម្ចាស់ផ្ទះទាំង២នេះជាបងប្អូននឹងគ្នាផងដែរ។
នគរបាលបានអោយដឹងថា នៅក្នុងហេតុការណ៍នេះ រថយន្តពន្លត់អគ្គីភ័យចំនួន៦គ្រឿងបានចេញទៅអន្តរាគមន៍ក្នុងនោះមានរថយន្តរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន៥គ្រឿង និងរថយន្តរបស់សាលាខណ្ឌឬស្សីកែវ ចំនួន១គ្រឿង បានចេញបាញ់ពន្លត់។ ភ្លើងបានរលត់ទៅវិញនៅវេលាម៉ោង១២និង៥០នាទី ។
ទាក់ទិនការកើតមានអគ្គីភ័យនេះ នគរបាលអោយដឹងថា បណ្តាលមកពីទុស្សេខ្សែភ្លើង ៕