សម្តេច​តេជោ​ ហ៊ុន សែន ប្រកាស​​បន្ត​កាត់​ប្រាក់​បៀវត្ស​រយៈ​ពេល​៧​ខែទៀត​ ជូន​ក្រសួង​សុខា​ភិបាល ដើម្បី​ចូល​រួម​ជួយ​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​កូវីដ ១៩​

  • ដោយជំងឺកូវីដ១៩ បាននឹងកំពុងកើតមានបន្តនៅទូទាំងពិភពលោករាប់ទាំងកម្ពុជា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបន្តកាត់ប្រាក់បៀវត្សក្រោយការបង់ពន្ធលើបៀវត្សជូនរដ្ឋ រយៈ​ពេល​៧ខែ​ទៀត ជូនក្រសួងសុខាភិបាល ដើម្បីចូលរួមជួយដល់ការប្រយុទ្ធប្រឆាំងកូវីដ ១៩ ដោយគិតចាប់ពីខែកុម្ភះ ដល់ ខែសីហា ឆ្នាំ២០២១។
    នៅលើទំព័រហ្វេកបុក(facebook) សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ដើម្បីចូលរួមជួយដល់ការប្រយុទ្ធប្រឆាំងកូវីដ ១៩ ក្នុងឆ្នាំ​កន្លង​ទៅ សម្តេច​បាន​កាត់ប្រាក់បៀវត្សទាំងអស់ក្រោយការបង់ពន្ធលើបៀវត្សជូនរដ្ឋរយះពេល៧ខែជូនទៅក្រសួងសុខាភិបាល។
    សម្តេចតេជោ បានលើកឡើងបន្តថា ប្រាក់បៀវត្សរបស់សម្តេច ១០លានរៀលក្នុងមួយខែ ត្រូវបង់ពន្ធ៩១០.០០០រៀលក្នុងមួយខែ និង​ប្រគល់​​ជូនក្រសួងសុខាភិបាល ៩.០៩០០.០០០រៀលក្នុងមួយខែសរុប៧ខែ ចំនួន៦៣.៦៣៩.០០០រៀល។
    សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងស្ថាបន័ស៊ីវិលនិង​កម្លាំង​ប្រដា​ប់អាវុធគ្រប់ប្រភេទដែលបានបរិច្ចាគដោយការកាត់បៀវត្សទាំងស្រុងឬមួយផ្នែករយះពេលខ្លីឬវែងតាមការស្ម័គ្រចិត្តជួយដល់ការងារប្រយុទ្ធប្រឆាំងកូវីដ១៩ ដែលបង្ហាញឱ្យឃើញនូវសាមគ្គីភាពក្នុងខឿនការពារសុខភាពរបស់ប្រជាជនកម្ពុជា ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង