ឌីជេ តាមក្លិបម្នាក់ត្រូវបានបាញ់សម្លាប់ ក្នុងភោជនីដ្ឋានមួយ នៅរាជធានីភ្នំពេញ

បុរស​ម្នាក់ ត្រូវ​បាន​​ជន​ដៃ​ដល់​​បាញ់​សម្លាប់ នៅក្នុង​​ភោ​ជនីយ​​ដ្ឋា​ន​មួយ​កន្លែង ស្ថិតនៅ​សង្កាត់​​បឹងរាំង ខណ្ឌ​​ដូនពេញ រាជ​ធានី​​ភ្នំពេញ​។ ហេតុ​ការណ៍​​បាត់​​សម្លាប់​នេះ បានកើត​ឡើង​នៅ​ម៉ោងជាង​៤​ទៀបភ្លឺ ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០២០​នេះ​។​

​បើ​តាម​ប្រភព​នៅ​កន្លែង​កើត​ហេតុ ជនរ​ងគ្រោះ​​ដែល​​បាន​​បាត់​​បង់​ជីវិត​​នេះ ត្រូវ​បាន​​បុរស​ម្នាក់​ទៀត​​ដែល​​រួម​​ដំណើរ​​ជិះ​រថយន្ត​​ជាមួយ​គ្នា​បាញ់​សម្លាប់​​។ ជនរង​គ្រោះ ត្រូវ​បាន​​គេ​ស្គាល់​​ឈ្មោះថា​ ហួ​ មិនា​ ដែល​មាន​​មុខរប​រ​ជា «DJ» ​ចាក់​​បទ​​ភ្លេង​​នៅ​តាម​ក្លិប​។​

 

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង