រថយន្តដឹក​សំរាម​របស់​ក្រុង​កំពង់ឆ្នាំង​​ទ្រុឌ​ទ្រោម​ខ្លាំង​ តើ​​មាន​​សុវត្ថិភាព​​ដល់​​អ្នក​​កំពុង​ធ្វើ​ដំណើរ​នៅ​លើ​ដង​ផ្លូវ​ជាមួយ​​ដែរ​ឬ​ទេ​?​

  • កំពង់​ឆ្នាំង ៖ ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង​ បាន​បង្ហាញ​ក្តីបារម្ភពី​សុវត្ថិភាព​ពេលកំពុង​ធ្វើដំណើរ​នៅ​លើ​ដង​ផ្លូវ​ ខណៈ​រថយន្ត​ដឹក​សំរាម​មួយគ្រឿងរបស់​ក្រុងកំពង់​ឆ្នាំង មាន​សភាព​ចាស់​ទ្រុឌ​ទ្រោម​ខ្លាំង​ទៅ​ហើយ ​ប៉ុន្តែ​នៅ​តែ​ត្រូវ​បាន​ប្រើ​ប្រាស់​នៅ​លើដង​ផ្លូវ​នា​នា​ក្នុង​ក្រុង​កំពង់​ឆ្នាំង។

    ប្រជា​ពល​រដ្ឋ បាន​​លើក​​ឡើង​​ពីសភាព​របស់​រថយន្តមួយ​គ្រឿង​នេះ​ថា ពេល​បើកចេញ​ប្រមូល​សំរាម​ម្តង​ៗ​ សម្លេង​ម៉ាស៊ីន​រោទិ៍​ប្រៀប​បាន​នឹង​សំលេង​រថក្រោះ​ គួប​ផ្សំ​ជាមួ​យ​ផ្សែង​ខ្មៅ​ហុយ​ខ្មួរ​ខ្មាញ់ ​ហើយ​ជញ្ជាំង​ដាក់​ខ្ចៅ​លែង​ជាប់បែរជា​យក​ខ្សែ​មក​ចង​ជំនួស​​ជាដើម។ ដោយឡែកសំបកកង់វិញអស់ក្រឡា​ មានប្រហោង ដែល​មិនគួរ​ឲ្យធ្វើ​ចរាចរណ៍​នៅ​លើផ្លូវ​សាធារណ:​តទៅ​ទៀត​​ឡើយ ពីព្រោះ​វាអាច​នឹងបង្ក​គ្រោះថ្នាក់​ជាយថា​ហេតុដល់​អ្នកដទៃ​ដែល​កំពុង​ធ្វើដំណើរ​នៅ​លើដង​ផ្លូវ​ជាមួយ​។

    ប្រជាពលរដ្ឋ បានចោទជាសំណួរថា តើស្ថានភាពរថយន្តបែបនេះ សម​ស្រប​តាម​លក្ខណៈ​បច្ចេកទេស​សុវត្ថិភាព​ដែល​អាច​បើកបរ​លើ​ដងផ្លូវ​សាធារណ:បានដែរឬទេ?

     

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង